ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ សង្កាត់កូនគ្រៀល មានប្រជាការពារភូមិជាង៤០០នាក់
26, Jan 2023 , 6:59 pm        
រូបភាព
យុវជនYCC និងលោក ប៉ាត គីម មេប៉ុស្ដិ៍សង្កាត់កូនគ្រៀល។
យុវជនYCC និងលោក ប៉ាត គីម មេប៉ុស្ដិ៍សង្កាត់កូនគ្រៀល។
ដោយ៖ ស្រុន ធិម (យុវជនសង្កាត់កូនគ្រៀល) 

សង្កាត់សំរោង, ឧត្តរមានជ័យ៖ សង្កាត់កូនគ្រៀល មានប្រជាការពារភូមិ ជាង៤០០នាក់ ក្នុងនោះមានស្រី ៥នាក់។ លោក ប៉ាត គីម មេប៉ុស្តិ៍សង្កាត់កូនគ្រៀល បានឱ្យដឹងថា ប្រជាការពារភូមិតែងយាមល្បាតតាមគោលដៅក្នុងសង្កាត់ជាប្រចាំ ដើម្បីការពារសុវត្ថិភាពពលរដ្ឋ។


សង្កាត់កូនគ្រៀលមានប្រជាពលរដ្ឋ ២ ២៩៣២ នាក់ និងមានភូមិ ចំនូន ៣៣ ដោយក្នុងមួយភូមិ មានប្រជាការពារ ប្រមាណជាង១០នាក់។ លោកមេប៉ុស្ដិ៍ ប៉ាត គីម បានលើកឡើងថា ប្រជាការពារភូមិ តែងចុះការពារតាមភូមិជាប្រចាំ។ ជាពិសេស ចុះយាមល្បាតតំបន់ងាយរងគ្រោះ តំបន់រមណីយដ្ឋានជួបជុំ និងកន្លែងស្ងាត់ជាដើម។ លោក ប៉ាត គីម លើកសរសើរដូច្នេះ៖ « ពួកគាត់(ប្រជាការពារ) ចុះល្បាតនិងរាយការណ៍ជូនមេប៉ុស្តិ៍ ភូមិ ឃុំ។ ពួកគាត់មានឆន្ទៈស្រឡាញ់ការពារភូមិ-ឃុំ»។
  

លោក ប៉ាត គីម មេប៉ុស្តិ៍សង្កាត់កូនគ្រៀល ។ 
 
ទោះបីជាកម្លាំងប្រជាការពារគ្រប់គ្រាន់សម្រាប់សង្កាត់កូនគ្រៀល លោក ប៉ាត គីម នៅតែសំណូមពរដល់ពលរដ្ឋចូលរួមសហការនឹងអាជ្ញាធរ ជាពិសេសត្រូវរាយការណ៍មកប៉ុស្តិ៍នគរបាល នៅពេលមានបទល្មើស  ដើម្បីរូមគ្នាជួយឱ្យសង្កាត់កាន់តែមានសុវត្ថិភាព។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 

© រក្សាសិទ្ធិដោយ thmeythmey.com