ជាតិ
យុវជនសកម្ម សេវាល្អ
ឧត្តរមានជ័យ៖ លោក រ៉ន សំអាន់ លើកពីផែនការអភិវឌ្ឍន៍សង្កាត់កូនគ្រៀលក្នុងឆ្នាំ២០២៣ ​ ​
02, Feb 2023 , 12:59 pm        
រូបភាព
លោក រ៉ន សំអាន់ ចៅសង្កាត់រងកូនគ្រៀល។
លោក រ៉ន សំអាន់ ចៅសង្កាត់រងកូនគ្រៀល។
ដោយ៖ ហៀត ស្រីវន់ (យុវជនសង្កាត់កូនគ្រៀល) 

ក្រុងសំរោង, ឧត្តរមានជ័យ៖ លោក រ៉ន សំអាន់ ចៅសង្កាត់រងកូនគ្រៀល លើកឡើងថា ផែនការអភិវឌ្ឍន៍សង្កាត់កូនគ្រៀល ក្នុងឆ្នាំ២០២៣នេះ ផ្ដោតទៅលើ ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តាមភូមិនីមួយៗ សេវាសាធារណៈ សេវាសុខាភិបាល និងការសាងសង់សាលាមតេ្តយ្យបន្ថែមជាដើម  ។

លោក រ៉ន សំអាន់ បានឱ្យដឹងថា  ក្នុងគម្រោងនីមួយៗ សង្កាត់នឹងអភិវឌ្ឍន៍ទៅតាមជំហាន និងថវិកា។ លោក រ៉ន សំអាន់ អះអាងដូច្នេះ៖ «សង្កាត់កូនគ្រៀលយើងមានការអភិវឌ្ឍន៍គឺមិនមែនជំរុញទៅលើតែវិស័យហេដ្ឋារចនាសម្ធ័នទេ។យើងបានត្រៀមតាំងពីវិស័យសុខាភិបាលវិស័យសាធារណៈនិងរដ្ឋបាលទាំងព្រមគ្នាតែម្តង។យើងជំរុញចំណុចសំខាន់ៗគឺប្រឹងផ្តល់សេវាតាមតម្រូវការ និងមានគម្រោងបង្កើតមត្តេយ្យបន្ថែម ។ រីឯ ពាក់ព័ន្ធនឹងសុខាភិបាលឃុំបានរៀបចំចុះជំរុញទៅដល់មូលដ្ឋានផ្ទាល់ ទាំងអស់នេះជាគោលដៅសម្រាប់២០២៣»។
 
ចៅសង្កាត់រងរូបនេះ បានបន្ថែមថា ការអភិវឌ្ឍន៍ក្នុងសង្កាត់កន្លងមក ទទួលបានផ្លែផ្កាល្អ ដោយសារមានការចូលរួម និងសហការពីអាជ្ញាធរមូលដ្ឋាន ជាពិសេសមានការចូលរួមយ៉ាងសកម្មពីពលរដ្ឋ។ លោក រ៉ន សំអាន់ រំពឹងថាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានភូមិ និងបន្តសហការជាមួយសង្កាត់ ដើម្បីឱ្យការអភិវឌ្ឍន៍ក្នុងសង្កាត់កូនគ្រៀលកាន់តែរីកចម្រើន។ 
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖យុវជនសកម្មសេវាល្អ 
 
(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
 

© រក្សាសិទ្ធិដោយ thmeythmey.com