កីឡាអន្តរជាតិ
អន្តរជាតិ
Europa វគ្គជម្រុះ១៦ក្រុម៖ លទ្ទផល ២-២ នៅ Nou Camp ជួយ Man Utd មានប្រៀបលើ Barca នៅជើងទី២ 17, Feb 2023 , 10:15 am
× Barcelona វាយបកតាមស្មើ Manchester United ក្នុងលទ្ធផល ២-២ ក្នុងការប្រកួតជើងទី១ វគ្គជម្រុះ១៦ក្រុម UEFA Europa League។ តាមរយៈលទ្ធផលស្មើនៅ Nou Camp នេះ ធ្វើឱ្យបិសាចក្រហមក្លាយជាក្រុមមានប្រៀបសម្រាប់ជំនួនជើងទី២នៅកីឡដ្ឋាន Old Trafford។
នាជំនួបវគ្គជម្រុះជើងទី១នៅរាត្រីថ្ងៃទី១៦ ខែកុម្ភៈ ម្ចាស់ផ្ទះ Barcelona ជាអ្នកសម្រេចទីនាំមុខមុននៅនាទី៥០ ដោយការតែតរបស់ខ្សែការពារ Marcos Alonso។ ២នាទីបន្ទាប់ពីការនាំមុខនេះ Marcus Rashford រកគ្រាប់តាមស្មើឱ្យ Man Utd វិញ មុនពេល Jules Kounde ធ្វើឱ្យបានចូលទីខ្លួនឯងនៅ៧នាទីបន្ទាប់ ដែលធ្វើឱ្យបិសាចក្រហមនាំមុខក្រុមអ្នកមានបុណ្យ ២-១ វិញ។
ការនាំមុខរបស់ Man Utd រក្សាបានតែជាង១០នាទីប៉ុណ្ណោះ ពោលនៅនាទី៧៦ Raphinha ស៊ុតតាមស្មើឱ្យ Barcelona វិញ ដោយក្រុមទាំងពីរបញ្ចប់ក្នុងលទ្ធផល ២-២។
លទ្ធផលស្មើគ្នានៅ Nou Camp ជើងទី១នេះ បានជួយឱ្យក្រុមដែលមានលោក Erik ten Hag ជាអ្នកចាត់ការទូទៅមានប្រៀបលើក្រុមលោក Xavi Hernandez នៅជំនួបជើងទី២។ ការប្រកួតជើងទី២ដែលធ្វើនៅ Old Trafford ក្រុម Man Utd មានគ្រាប់បាល់ចំណេញក្រៅដៅ២គ្រាប់ ដូច្នេះពួកគេត្រូការត្រឹមស្មើ ១-១ ឬ ០-០ នឹងឆ្លងផុតវគ្គជម្រុះ play-off ១៦ក្រុមនេះ។
លទ្ធផការប្រកួតគូផ្សេងទៀតក្នុងវគ្គជម្រុះ១៦ក្រុមមាន៖
Bayer Leverkusen ២–៣ Monaco
Juventus ១–១ Nantes
Sevilla ៣–០ PSV
Sporting CP ១–១ FC Midtjylland
Ajax ០–០ Union Berlin
FC Salzburg ១–០ Roma
Shakhtar Donetsk ២-១ Rennes ៕
© រក្សាសិទ្ធិដោយ thmeythmey.com