ជាតិ
រដ្ឋ ដំឡើងប្រាក់សោធននិវត្តន៍ដល់មន្ត្រីចូលនិវត្តន៍ និងអតីតយុទ្ធជន
18, Feb 2023 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
រដ្ឋាភិបាល បានសម្រេចកែប្រែ និងដំឡើងប្រាក់សោធននិវត្តន៍ដល់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលការដំឡើងនេះ ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣នេះ។
 
យោងតាមអនុក្រឹត ចុះថ្ងៃទី ១៧ កុម្ភៈ អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលធ្លាប់ទទួលបានប្រាក់សោធន៍និវត្តន៍ចាប់ពី ៦៩ម៉ឺនរៀល ត្រូវដំឡើងដល់ ៧៧ម៉ឺនរៀល។ សម្រាប់អតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ដែលទទួលធ្លាប់ទទួលបានប្រាក់សោធន៍និវត្តន៍ច្រើនជាង ៧៧ម៉ឺនរៀល ដល់១លានរៀល នឹងត្រូវផ្តល់ជូន ២ម៉ឺនរៀលបន្ថែម។ ចំណែកមន្ត្រីចូលនិវត្តន៍ ដែលមានបៀវត្សន៍ច្រើនជាង ១លានរៀល ដល់ ១លាន ១ម៉ឺនរៀល នឹងត្រូវផ្តល់បន្ថែម១ម៉ឺនរៀលផងដែរ ។ 
 
ចំពោះមន្ត្រីចូលនិវត្តន៍ ដែលទទួលបានប្រាក់សោធន៍និវត្តន៍ចាប់ពី១លាន ១ម៉ឺន ឡើងទៅត្រូវផ្តល់បន្ថែមចំនួន ១ម៉ឺនរៀល ក្នុងមួយខែ។ នេះបើតាមអនុក្រឹតដដែល៕

Tag:
 ប្រាក់សោធននិវត្តន៍
  មន្ត្រីរាជការ
  យុទ្ធជន
© រក្សាសិទ្ធិដោយ thmeythmey.com