ជាតិ
តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺ អាចទាក់ទាញទេសចរជាតិប្រមាណ១,៥លាននាក់រយៈពេល៥ឆ្នាំ
19, Feb 2023 , 7:59 am        
រូបភាព
ដោយ៖ សែម ប្រាក់ដាវ

ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍សរុបចំនួន ២៥កន្លែង។ រយៈពេល៥ឆ្នាំ ទេសចរជាតិ បានទៅទស្សនារមណីយដ្ឋាននានាក្នុងខេត្តកំពង់ស្ពឺប្រមាណ ១,៥លាននាក់។ 
 
ខេត្តកំពង់ស្ពឺ មានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ៤កន្លែង ទេសចរណ៍ធម្មជាតិកែច្នៃ ៥កន្លែង និងកសិ-ទេសចរណ៍ ៣កន្លែង។  ជាមួយគ្នានេះ តំបន់ទេសចរណ៍ប្រវត្តិសាស្ត្រទាំង៤កន្លែង មានល្អាងបុរាណវិទ្យាភ្នំចាស់,បុរាណវិទ្យាភ្នំព្រះ, រមណីយដ្ឋានប្រវត្តិសាស្ត្រតេទឹកពុះ និងរមណីយដ្ឋានប្រាសាទភ្នំក្អែកពង។


លោក វ៉ី សំណាង រដ្ឋភិបាលលខេត្តកំពង់ស្ពឺ។
 
យ៉ាងណាមិញ ខេត្តកំពង់ស្ពឺក៏មានកន្លែងផ្សងព្រេងពីរដែរ គឺភ្នំខ្នងផ្សារ និងភ្នំឱរ៉ាល់។ បន្ថែមពីនេះ ខេត្តកំពង់ស្ពឺដែលនៅជិតភ្នំពេញ និងមានតំបន់ទេសចរណ៍ព្រៃភ្នំច្រើន មានសន្ទុះភ្ញៀវទេសចរខ្លាំង រហូតប្ដូរមុខមាត់ពីតំបន់ឆ្លងកាត់ ក្លាយជាទិសដៅទេសចរណ៍យ៉ាងសំខាន់ផងដែរ។
 
សូមបញ្ជាក់ដែរ ភ្ញៀវទេសចរភាគច្រើននិយមទៅកម្សាន្តនៅទឹកធ្លាក់ជ្រាវ ឱទ្យានជាតិគិរីរម្យ ភ្នំខ្នងផ្សា និងតាមតំបន់ទេសចរធម្មជាតិមួយចំនួនទៀត។ ក្រៅពីនេះ  មន្រ្តីជំនាញ និងអាជីវករ ដែលពឹងផ្អែកវិស័យទេសចរណ៍ នឹងខិតខំ អភិវឌ្ឍតំបន់ទេសចរណ៍ឱ្យកាន់តែស្រស់ស្អាត និងមានសេវាកម្មច្រើនជាងនេះ៕


ទិដ្ឋភាព ទេសចរទៅបោះតង់នៅគិរីរម្យ៕


រូបភាពមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ៕

 

Tag:
 តំបន់ទេសចរណ៍នៅខេត្តកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com