ជាតិ
វីដេអូ
អុកស្វាម និង NSPC រួមគ្នាជំរុញការចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីពង្រីកប្រព័ន្ធគាំពារសង្គម
25, Feb 2023 , 9:59 am        
រូបភាព
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាមប្រចាំកម្ពុជា។
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាមប្រចាំកម្ពុជា។
ភ្នំពេញ៖ សង្គមស៊ីវិល និងរដ្ឋាភិបាល បន្តយកចិត្តទុកលើវិស័យគាំពារសង្គម ខណៈ ពួកគេផ្ដោតសំខាន់លើការពង្រឹងប្រសិទ្ធភាព តម្លាភាព ពិសេសគឺការចុះបញ្ជីការងារក្នុងប្រព័ន្ធ ដើម្បីពង្រីកវិសាលភាពសន្តិសុខសង្គម នៅឆ្នាំ២០២៣។
 
លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាមប្រចាំកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាល និងក្រុមសង្គមស៊ីវិល បានរួមគ្នាយ៉ាងសកម្មលើវិស័យគាំពារសង្គម ដោយមិនទុកជនណាចោលឡើយ។ បើតាមអ្នកស្រី សោភ័ណ ឆ្នាំនេះ អុកស្វាម ក្រុមប្រឹក្សាជាតិគាំពារសង្គម (NSPC) និងបេឡាជាតិសន្តិសុខសង្គម(ប.ស.ស) នឹងខិតខំបញ្ជ្រាបចំណេះដឹងពីកិច្ចគាំពាសង្គម និងការចុះបញ្ជី ប.ស.ស ដល់ពលរដ្ឋ។ 
 
សូមអញ្ជើញស្ដាប់បទសម្ភាសន៍ រវាងកញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ និងលោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាមប្រចាំកម្ពុជា៖ 

 
«យើងកំពុងពង្រីកវិសាលភាពក្នុងការចុះបញ្ជី(ការងារ) ដើម្បីឲ្យពួកគេទទួលបានអត្ថប្រយោជន៍ និងយល់ដឹង ដោយស្ម័គ្រចិត្តចុះបញ្ជីទាំងនិយោជកនិងកម្មករ និងយន្តការមួយចំនួនទៀត រួមទាំងការទទួលបានប័ណ្ណ ប.ស.ស ប័ណ្ណសមធម៌»។ លោកស្រី សោភ័ណ លើកឡើងបែបនេះ ហើយបន្ថែមថា អុកស្វាម និងដៃគូ ក៏បានគិតគូរដល់ការជួយគាំពារដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដើម្បីស្ដារស្ថានភាពរស់នៅឲ្យមានភាពប្រសើរឡើង។ 
 
សូមជម្រាបថា ទោះបីសព្វថ្ងៃស្ថានភាពកូវីដ-១៩ ថមថយហើយក៏ដោយ តែផលអវិជ្ជមានលើស្ថានភាពសង្គម-សេដ្ឋកិច្ច និងជីវភាពរស់នៅពលរដ្ឋនៅតែជួបប្រឈម។ ក្រៅពីនេះ កម្ពុជាក៏កំពុងរងសម្ពាធនៃការឡើងអតិផរណា ទំនិញនិងភាពមិនប្រាកដជាច្រើនទៀត។ ហេតុនេះ ទើបរដ្ឋសម្រេចបន្តឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបន្តទៀត៕ 
 
 
 
 

Tag:
 គាំពារសង្គម
  Oxfam
  NSPC
© រក្សាសិទ្ធិដោយ thmeythmey.com