អន្តរជាតិ
លោកពូទីន៖ ការគោរព និងការគួរសមចំពោះស្រ្តី និងម្តាយ ជាតម្លៃគ្មានលក្ខខណ្ឌសម្រាប់មនុស្ស
08, Mar 2023 , 11:28 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព Tass
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព Tass
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអបអរទិវាសិទ្ធិនារីអន្តរជាតិ។ បើតាមលោកពូទីន ការគោរពចំពោះស្រ្តី និងភាពជាម្តាយ ជាតម្លៃគ្មានលក្ខខណ្ឌសម្រាប់មនុស្សទាំងអស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass នៅថ្ងៃទី៨ ខែមីនា។


នៅថ្ងៃទី៨ ខែមីនា ប្រទេសទាំងអស់ បានបារព្ធទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីបង្ហាញពីការស្មើភាពរបស់ស្រ្តី និងបុរសនៅក្នុងសង្គម។ ក្នុងទិវាមួយនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក៏បានអបអរសាទរផងដែរ។ 
 
«ការគោរព និងការគួរសមចំពោះស្រ្តី និងម្តាយ ជាតម្លៃគ្មានលក្ខខណ្ឌសម្រាប់យើង ដែលយើងបានឆ្លងកាត់ពីជំនាន់មួយ ទៅជំនាន់មួយ»។ ប្រធានាធិបតីរុស្ស៊ី បានសង្កត់ធ្ងន់បែបនេះ នៅក្នុងវីដេអូមួយ ដោយបន្តថា ទិវាសិទ្ធិនារីអន្តរជាតិនៅរុស្ស៊ី គឺពោរពេញដោយភាពកក់ក្តៅ អត្ថន័យ និងរីករាយ និងអារម្មណ៍នៃការគោរព។ 
 
ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ី បានបន្ថែមថា ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ប្រជាជនរុស្ស៊ី បានបង្ហាញពីពាក្យស្រលាញ់ និងការសរសើរចំពោះម្តាយរបស់ខ្លួន លោកយាយ ប្អូនស្រី ប្រពន្ធ និងមិត្តស្រីជាដើម ដើម្បីបង្ហាញពីក្តីស្រលាញ់របស់ខ្លួន និងនិយាយពីពាក្យដែលពួកគេ មិនមានពេលសម្រាប់និយាយនៅពេលកន្លងមក។ 
 
ទន្ទឹមនេះ លោកពូទីន បានយល់ឃើញថា រឿងរ៉ាវជាច្រើន គឺកើតចេញពីការប្រឹងប្រែងធ្វើការ និងទឹកចិត្តដ៏ល្អរបស់ស្រ្តី។ មេដឹកនាំដ៏មានឥទ្ធិពលរូបនេះ ក៏បានសរសើរពីកិច្ចខិតខំរបស់ស្រ្តី ក្នុងថែរក្សាកូនៗ និងធានាពីក្តីស្រលាញ់ សេចក្តីសុខ និងភាពចុះសម្រុងជាមួយគ្នាផងដែរ៕ 
 

Tag:
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com