កីឡាអន្តរជាតិ
អន្តរជាតិ
ការប្រកួតមិត្តភាពក្រុមអាហ្សង់ទីន ៖ មនុស្សជាង ១,៥លាននាក់ ព្យាយាមទិញសំបុត្រទស្សនា ទោះមានតម្លៃថ្លៃ
19, Mar 2023 , 5:40 pm        
រូបភាព
មនុស្សជាង១,៥លាននាក់ បានព្យាយាមទិញសំបុត្រ បើទោះបីតម្លៃសំបុត្រមានតម្លៃខ្ពស់យ៉ាងណាក្តី សម្រាប់ទស្សនាការប្រកួតមិត្តភាពរបស់ក្រុមអាហ្សង់ទីនលើកដំបូង ចាប់តាំងពីឈ្នះជើងឯក World Cup 2022 ។


ការប្រកួតរវាងក្រុមជម្រើសជាតិអាហ្សង់ទីន ទល់នឹងក្រុមប៉ាណាម៉ា ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែមីនា នៅកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires ផ្ទាល់ ជាទីក្រុងរដ្ឋធានីធំបំផុតក្នុងប្រទេសអាហ្សង់ទីន។ កីឡដ្ឋានឈ្មោះ Monumental ក្នុងប្រទេសអាហ្សង់ទីន មានសមត្ថភាពផ្ទុកចំនួនអ្នកទស្សនា បានចំនួន ៨៣,០០០នាក់។
 
តម្លៃសំបុត្រសម្រាប់ការប្រកួតវិញ មានតម្លៃចាប់ពី ១២០០០ ទៅ ៤៩០០០ប៉េសូ (ប្រាក់អាហ្សង់ទីន) តម្លៃក្នុងប្រាក់ដុល្លារចាប់ពី ៥៩ដុល្លារទៅ ២៤១ដុល្លារ ហើយតម្លៃសំបុត្រការប្រកួត ក៏មិនមានការបញ្ចុះតម្លៃអ្វីទាំងអស់។
 
ដោយសារជាការប្រកួតលើកដំបូង ចាប់តាំងពីក្រុមបានឈ្នះពាន World Cup 2022 រួចមក មនុស្សជាច្រើន មានបំណងប្រាថ្នាចង់មើលក្រុមរបស់ Lionel Messi ហើយការប្រកួតនេះ ក៏បានរីករាលដាលទៅដល់ស្ថាប័នផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិជាច្រើន បានទិញសិទ្ធិយកទៅផ្សព្វផ្សាយ។ 
  


បើតាមលោក Claudio Tapia ប្រធានសហព័ន្ធបាល់ទាត់អាហ្សង់ទីនបាននិយាយនៅលើ Twitter អំពីការប្រកួតដូច្នេះថា៖«ការប្រកួតនេះ ធ្វើឱ្យមានតម្រូវការផ្សព្វផ្សាយខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ជាមួយនឹងសំណើរត្រូវបានទទួលស្គាល់ជាង ១៣១,០០០ដង។ យើងសប្បាយចិត្តក្នុងបំពេញអ្វីគ្រប់យ៉ាងសម្រាប់ពួកគេ ប៉ុន្តែយើងត្រូវការទីតាំងធំជាងនេះ ២ដងទៅទៀតនៃកីឡដ្ឋានសម្រាប់អ្នកគាំទ្រ ព្រមទាំងអ្នកកាសែត ហើយភាពអស្ចារ្យនេះសម្រាប់អាហ្សង់ទីនគឺ ពិតជាខ្លាំងក្លា»។
 
ការប្រកួតមិត្តភាពនេះ នឹងក្លាយជាប្រកួតមិត្តភាពដំបូងរបស់អាហ្សង់ទីន ចំពោះមុខអ្នកគាំទ្រ ចាប់តាំងពីយកបារាំងកាលពីឆ្នាំ ២០២២ ដោយឈ្នះបាល់កាត់សេចក្តី​ ១១ម៉ែត្រ លទ្ធផល ៤-២ ក្រោយការប្រកួតលទ្ធផលស្មើ ៣-៣ នៅប្រទេសកាតា។ អាហ្សង់ទីនឈ្នះពាន World Cup លើទី៣ បន្ទាប់ពីរង់ចាំអស់រយៈពេល ៣៦ឆ្នាំ។
 
អាហ្សង់ទីនក៏នឹងប្រកួតមិត្តភាពទល់ក្រុម Curacao នៅថ្ងៃទី២៨ ខែមីនា ក្នុងខេត្ត Santiago del Estero ចំពោះមុខអ្នកគាំទ្រចំនួន ៣០០០០នាក់ផងដែរ៕

Tag:
 (Argentina
  World Cup)
© រក្សាសិទ្ធិដោយ thmeythmey.com