ឈ្នះការប្រកួត និងឈ្នះពានរង្វាន់ជារឿងដ៏ចាំបាច់ខ្លាំងបំផុតសម្រាប់ក្រុមបាល់ទាត់នីមួយៗ។ កីឡាបាល់ទាត់ក្លាយជាកីឡាពេញនិយមបំផុតលើពិភពលោក ហើយពានរង្វាន់នៃប្រភេទកីឡានេះសុទ្ធសឹងតែមានតម្លៃថ្លៃៗផងដែរ ដើម្បីតំណាងឱ្យកេរ្តិ៍ឈ្មោះ និងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រជុំវិញពិភពលោក។
គ្មានអ្វីក្រៅពីអារម្មណ៍ដ៏ល្អបំផុតនៃការឈ្នះបានពានរង្វាន់ហើយវិលត្រលប់មកកាន់ទឹកដីខ្លួនវិញស្រាប់ក្រុមបាល់ទាត់នីមួយៗលើពិភពលោក និងកីឡាករនោះទេ។ កីឡាបាល់ទាត់ជាកីឡាដ៏មានប្រជាប្រិយបំផុតមួយនៅលើពិភពលោក មិនតែប៉ុណ្ណោះរូបរាងនៃពានរង្វាន់របស់កីឡាមួយនេះដ៏ទាក់ទាញភ្នែកសម្រាប់ទស្សនិកជន។
ពានរង្វាន់ទាំងនោះមិនត្រឹមតែមានរូបរាងទាក់ទាញឡើយ ហើយវាក៏មានតម្លៃថ្លៃផងដែរ ដោយការរចនារូបរាងរបស់វា ព្រមទាំងវត្ថុធាតុក្នុងការផលិតឡើងសុទ្ធសឹងតែប្រើប្រាស់នូវវត្ថុធាតុដែលមានតម្លៃដូចជា មាស ប្រាក់ និងត្បូងពេជ្រជាដើម។
ការឈ្នះពានរង្វាន់សម្រាប់ក្លិបបាល់ទាត់លើពិភពលោកបង្ហាញពីភាពល្បីល្បាញនៃកេរ្តិ៍ឈ្មោះក្រុម និងគុណតម្លៃជាការចងចាំមិនអាចកាត់ថ្លៃបានក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ខាងក្រោមនេះជាពានរង្វាន់ទាំង ១០ ដែលមានតម្លៃថ្លៃបំផុតក្នុងពិភពបាល់ទាត់ នេះបើតាមគេហទំព័រ Legit.ng៖
១. FIFA World Cup តម្លៃ ២០លានដុល្លារ

២. Copa Libertadores តម្លៃ ៨,៥លានដុល្លារ

៣. UEFA Europa League តម្លៃ ៤,៥លានដុល្លារ

៤. FA Cup តម្លៃ ១,១៨លានដុល្លារ

៥. Ballon d’Or តម្លៃ ៨សែនដុល្លារ

៦. La Liga តម្លៃ ៦សែនដុល្លារ

៧. UEFA Super Cup តម្លៃ ៤,៧សែនដុល្លារ

៨. Africa Cup of Nations តម្លៃ ១,៥សែនដុល្លារ

៩. Serie A តម្លៃ ៦៦ម៉ឺនដុល្លារ

១០. Bundesliga តម្លៃ ៥៧ម៉ឺនដុល្លារ៕