ជាតិ
អត្ថបទពាណិជ្ជកម្ម
រថយន្តទំនើបៗជាច្រើនម៉ូឌែលរបស់ Land Rover Cambodia មានវត្តមានក្នុងកម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023
22, Mar 2023 , 10:24 am        
រូបភាព
ក្រុមហ៊ុន Land Rover Cambodia បានធ្វើការសហការឧបត្ថម្ភ កម្មវិធីប្រគល់ពានរង្វាន់តន្ត្រី Pleng Music Awards 2023 កាលពីថ្ងៃសៅរ៍ ទី១៨ខែមីនា កន្លងទៅ។ ក្នុងនោះកំពូលរថយន្ត DEFENDER 130 (តួវែង), NEW RANGER ROVER, RANGE ROVER SPORT, និង RANGE ROVER VELAR ក៏ត្រូវបានលេចវត្តមានយ៉ាងពិសេសក្នុងកម្មវិធី ជាមួយភាពប្រណិត អានុភាព និងភាពថ្លៃថ្នូរផងដែរ។
 



DEFENDER 130 (តួវែង)
 
ក្នុងនោះ DEFENDER 130 (តួវែង) ជាកំពូលរថយន្ត ដែលមានទំហំធំទូលាយជាងរថយន្តធម្មតា ដោយភ្ជាប់មកជាមួយកៅអី ៣ ជួរ សរុប ៨ កៅអី ដែលអាចផ្ទុកបានមនុស្ស ៨ នាក់ បានយ៉ាងងាយស្រួល។ 
 
មិនតែប៉ុណ្ណោះ DEFENDER 130 (តួវែង)សេរីឆ្នាំ ២០២៣ ត្រូវបានរចនាឡើងសម្រាប់ភាពធន់ និងអានុភាពដ៏អស្ចារ្យ មិនថាការបើកបរក្នុងព្រៃ ផ្លូវខ្សាច់ ផ្លូវរអិល ឬកាលៈទេសៈបែបណានោះទេ។ 
 
ចំណែករថយន្ត NEW RANGE ROVER វិញ គឺជាមួយក្នុងចំណោមត្រកូល RANGE ROVER ផ្សេងទៀត ដែលមានបច្ចេកវទ្យាទំនើបចុងក្រោយ មានរូបរាងសាមញ្ញតែទាក់ទាញ ប្រណិត តែមិនឆើតឆាយ មានភាពថ្លៃថ្នូរ ដែលបំពេញនូវរាល់តម្រូវការជូនអ្នកប្រើប្រាស់គ្រប់វ័យ។ 
 



NEW RANGE ROVER
 
ស្ថិតក្នុងគ្រួសារ RANGE ROVER តែមួយ រថយន្ត RANGE ROVER SPORT ក៏មានភាពលេចធ្លោមិនចាញ់ម៉ូឌែលផ្សេងទៀតនោះឡើយ។ ជាមួយពណ៍ដ៏ក្រហមឆ្អិនឆ្អៅ រថយន្ត RANGE ROVER SPORT ជាកំពូលរថយន្តសេរីទំនើប មានបច្ចេកវិទ្យាខ្ពស់ និងកម្លាំងម៉ាស៊ីនខ្លាំង ជាមួយការរចនាឡើងយ៉ាងប្រណិត បែបកីឡា។



RANGE ROVER SPORT
 



RANGE ROVER VELAR
 
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកមើលផ្ទាល់ ឬបើកបរសាកល្បង នៅអាគារតាំងបង្ហាញ Land Rover Cambodia ឬទំនាក់ទំនង តាមរយៈភ្នាក់ងារលក់របស់ Land Rover Cambodia ឬតាមលេខ ០៧០ ៩៩៩ ១១១ ឬ ០៨៥ ៩៩៩ ១១១ ។
 
ក្រុមហ៊ុន Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់ និងមានការធានារហូតដល់ ៥ឆ្នាំ។ Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
 
ព័ត៌មានបន្ថែមអំពីរថយន្ត៖

 
( អត្ថបទពាណិជ្ជកម្ម ) 
 

© រក្សាសិទ្ធិដោយ thmeythmey.com