កីឡាអន្តរជាតិ
អន្តរជាតិ
អ៊ុយក្រែនថ្កោលទោស IOC ដែលចង់ឱ្យអត្តពលិករុស្ស៊ី-បេឡារុស ចូលប្រកួតអន្តរជាតិវិញ
30, Mar 2023 , 6:04 pm        
រូបភាព
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រវិស័យកីឡាកម្ពុជា​តាមរយៈយុទ្ធនាការ #BeyondTheGames ជាមួយនឹងការបត់បេះដូងច្រើនបំផុតលើពិភពលោក
ក្រុមហ៊ុន Smart Axiata បន្តគាំទ្រវិស័យកីឡាកម្ពុជា​តាមរយៈយុទ្ធនាការ #BeyondTheGames ជាមួយនឹងការបត់បេះដូងច្រើនបំផុតលើពិភពលោក
ស្ថាប័នកីឡាអ៊ុយក្រែន នៅថ្ងៃទី២៩ ខែមីនា​ ថ្កោលទោសចំពោះការលើកឡើងពីការផ្លាស់ប្តូរគោលជំហររបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដែលមានបំណងអនុញ្ញាតអត្តពលិករុស្ស៊ី និងបេឡារុស អាចចូលរួមប្រកួត​កីឡាអន្តរជាតិនានាឡើងវិញ ដោយលក្ខខណ្ឌអព្យាក្រិត្យ។


លោក Thomas Bach ប្រធាន IOC ធ្លាប់អះអាងថា​ ការវិលចូលរួមប្រកួតឡើងវិញរបស់អត្តពលិករុស្ស៊ី-បេឡារុស កំពុងដំណើរការ បើទោះសង្រ្គាមនៅអ៊ុយក្រែនមិនទាន់បញ្ឈប់ក៏ដោយ​។
ក្រោយពេលប្រធាន IOC បាននិយាយបែបនេះ អ៊ុយក្រែនបានចេញមុខថ្កោលទោស IOC សារជាថ្មីបន្ថែមទៀត ព្រមទាំងបានចោទប្រកាន់ IOC ថាគាំទ្ររុស្ស៊ីនិងបេឡារុសលុកលុយអ៊ុយក្រែន។
 
​«ក្រសួងយុវជន និងកីឡានៃប្រទេសអ៊ុយក្រែនថ្កោលទោសចំពោះការផ្លាស់ប្តូរជំហររបស់ IOC ទាក់ទងនឹងការចូលរួមប្រកួតរបស់អត្តពលិករុស្ស៊ី និងបេឡារុស។ យើងបានតស៊ូមតិជាបន្តបន្ទាប់ ហើយនឹងបន្តទទូចថា នៅក្រោមលក្ខខណ្ឌនៃការឈ្លានពានយោធាដែលមានពីមុនមករបស់រុស្ស៊ី ជាមួយនឹងការគាំទ្រពីបេឡារុសប្រឆាំងអ៊ុយក្រែន ដែលនេះផ្ទុយនឹងគោលការនៃធម្មនុញ្ញអូឡាំពិក ដែលតំណាងរដ្ឋឈ្លានពានមិនគួរមានវត្តមាននៅលើសង្វៀនកីឡាអន្តរជាតិឡើយ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់របស់ស្ថាប័នកីឡាអ៊ុយក្រែន។
 
កាលពីថ្ងៃទី២៩ ខែមិនា ប្រធានអូឡាំពិករុស្ស៊ី ក៏បានចេញមុខបដិសេធចំពោះលក្ខខណ្ឌតម្រូវដល់អត្តពលិកប្រទេសខ្លួនឱ្យប្រកួតក្រោមរូបភាពអព្យាក្រិត្យ គឺជារឿងមិនអាចទទួលយកបាន។ ប្រធានអូឡាំពិករុស្ស៊ីក៏បានចោទប្រកាន់ IOC ចំពោះការរៀបចំផ្លូវឱ្យអត្តពលិកខ្លួនវិលទៅប្រកួតវិញប្រៀបបានជាធាតុផ្សុំនៃការរើសអើង។
 
ទោះជាយ៉ាងណានាពេលកន្លងមក អ៊ុយក្រែនជាមួយនឹងសម្ព័ន្ធមិត្តមួយចំនួនធ្លាប់បានគំរាមគំហែងម្តងរួចមកហើយថានឹងធ្វើពហិការការប្រកួតអូឡាំពិកប៉ារីស ប្រសិនបើអត្តពលិកមកពីរុស្ស៊ី និងបេឡារុសអាចវិលត្រលប់មកប្រកួតក្រោមរូបភាពអព្យាក្រិត្យវិញបាន៕
 
 

Tag:
 IOC
  Olympic
  Paris 2024
© រក្សាសិទ្ធិដោយ thmeythmey.com