សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ប្រទេស​ក្រីក្រ​បំផុត​ទាំង​២៥​លើ​ពិភពលោក
31, Mar 2023 , 9:29 pm        
រូបភាព
សិស្សកំពុងរៀននៅក្នុងប្រទេស ម៉ាឡាវី ។
សិស្សកំពុងរៀននៅក្នុងប្រទេស ម៉ាឡាវី ។
ប្រទេសចំនួន ២២ ក្នុងចំណោមប្រទេសក្រីក្របំផុតទាំង ២៥របស់ពិភពលោកស្ថិតនៅក្នុងទ្វីបអាហ្រ្វិក។ ប្រទេសចំនួន ៣ ដែលនៅសេសសល់គឺ តាជីគីស្ថាន យេម៉ែន និងមីយ៉ាន់ម៉ា គឺស្ថិតក្នុងទ្វីបអាស៊ី។
 
មានវិធីជាច្រើនដើម្បីវាស់ស្ទង់សកម្មភាពសេដ្ឋកិច្ច និងទ្រព្យសម្បត្តិសរុបរបស់ប្រទេសនីមួយៗ។ ក្រាហ្វិកព័ត៌មានខាងក្រោមនេះ បង្ហាញពីប្រទេសក្រីក្របំផុតទាំង ២៥ នៅលើពិភពលោកដោយផ្អែកលើផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per capita) ក្នុងឆ្នាំ ២០២៣ តាមការព្យាកររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។
 

ទិន្ន័យទទួលបានពីមូលនិធិហិរញ្ញវត្ថុអន្តរជាតិ (IMF) ប្រចាំខែកុម្ភៈឆ្នាំ ២០២៣។
 
បើតាមការព្យាករនេះ ប្រទេសក្រីក្របំផុតភាគច្រើនស្ថិតនៅក្នុងទ្វីបអាហ្រ្វិក ដែលមានតំណាងឱ្យ ២២ប្រទេសក្នុងចំណោម ២៥ប្រទេស ។ ប្រទេស​ចំនួន​បី​ដែល​នៅ​សេសសល់​គឺ ​យេម៉ែន តាជីគីស្ថាន និង​មីយ៉ាន់ម៉ា​នៅទ្វីប​អាស៊ី។
 
ប៊ូរុនឌី (Burundi) ដែលមានប្រជាជនជិត ១៣លាននាក់គឺជាប្រទេសតូចបំផុតមួយនៅក្នុងទ្វីបអាហ្រ្វិក។ ប្រទេស​នេះ​មាន GDP ទាប​បំផុត​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ពិភពលោកត្រឹម​តែ ៣០៨ ដុល្លារ​ប៉ុណ្ណោះ។ ទទួលបានឯករាជ្យនៅឆ្នាំ ១៩៦២ បន្ទាប់ពីឆ្នាំនៃការធ្វើជាអាណានិគមរបស់អាល្លឺម៉ង់ និងបែលហ្ស៊ិកនោះ ប៊ូរុនឌី បានតស៊ូនឹងជម្លោះស៊ីវិល ប្រឆាំងអំពើពុករលួយអស់រយៈពេលប្រាំទសវត្សរ៍។ 
 
ទោះជាយ៉ាងណាក៏ដោយ IMF ព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងដំណើរការក្នុងទិសដៅវិជ្ជមាន ដោយសារកំណែទម្រង់សេដ្ឋកិច្ចនាពេលថ្មីៗនេះ។ ភាពខុសគ្នានៃផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់រវាងប្រទេសប៊ូរុនឌី និងប្រទេសដែលមានជាងគេបំផុតនៅលើពិភពលោកលុចសំបួ គឺមានអត្រាខុសគ្នារហូតដល់ ៤១៥ ដង។
 
ប្រទេសក្រីក្របំផុតទី២ និងទី៣របស់ពិភពលោកគឺ សៀរ៉ាឡេអូន (Sierra Leone)  និងម៉ាឡាវី (Malawi) ដែលមានទីតាំងនៅទ្វីបអាហ្រ្វិក ដោយមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ជាង ៤៧១ដុល្លារនិង ៤៨២ដុល្លាររៀងគ្នា។
 
បន្ថែមពីនេះ ប្រទេស​មិន​មែន​ទ្វីបអាហ្វ្រិក​ចំនួន​បីដែលស្ថិត​ក្នុង​បញ្ជី​ប្រទេស​ក្រីក្រ​បំផុត​ទាំង២៥ផងដែរនោះរបស់​ពិភពលោក​គឺ យេម៉ែន តាហ្ស៊ីគីស្ថាន និង​មីយ៉ាន់ម៉ា ដែលមាន GDP សម្រាប់​មនុស្ស​ម្នាក់​ជាង ៨៧១ ដុល្លារ, ១ ១០០ ដុល្លារ និង ១ ២០០ ដុល្លារ​រៀងគ្នា៕
 

Tag:
 ប្រទេសក្រីក្រ
  GDP
© រក្សាសិទ្ធិដោយ thmeythmey.com