ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ការឈឺក្រលៀនចំពោះមនុស្សប្រុស 04, Apr 2023 , 10:59 pm
× ការឈឺក្រលៀន គឺការឈឺនៅត្រង់កន្លែងជួបគ្នា នៃតំបន់ផ្នែកខាងក្នុង, ខាងលើនៃភ្លៅ និងផ្នែកខាងក្រោមនៃពោះ។
មូលហេតុ
មូលហេតុជាទូទៅបំផុតនៃការឈឺក្រលៀន គឺការយារសាច់ដុំ, តង់ដុង ឬសរសៃតឆ្អឹង ជាពិសេសចំពោះអ្នកអត្តពលិកដែលលេងកីឡាដូចជា លេងបាល់ទាត់ ឬបាល់គប់ជាដើម។ ការឈឺក្រលៀន អាចកើតមានភ្លាមៗបន្ទាប់ពីគ្រោះថ្នាក់អ្វីមួយ ឬការឈឺនោះអាចមានជាច្រើនសប្តាហ៍ ឬច្រើនខែ។ ការឈឺក្រលៀន អាចកាន់តែធ្ងន់ធ្ងរទៅៗដោយបន្តការប្រើប្រាស់ចលនា ដែលប៉ះពាល់ទៅនឹងក្រលៀននោះ។
ករណីដែលមិនសូវជាជួបញឹកញាប់, ការបាក់ឆ្អឹង, ជំងឺក្លន ឬក្រួសក្នុងតម្រងនោម អាចបណ្តាលឱ្យឈឺក្រលៀនផងដែរ។ យ៉ាងណាមិញ ការឈឺពងស្វាស និងការឈឺក្រលៀនគឺមានភាពខុសប្លែកគ្នា។ បញ្ហានៃពងស្វាស ជួនកាលអាចបណ្តាលឱ្យឈឺ ហើយការឈឺនោះ រាតត្បាតដល់តំបន់នៃក្រលៀន។
មូលហេតុនៃការឈឺក្រលៀនអាចរួមមានៈ
- ការស្លាប់ជាលិកាឆ្អឹងដែលបណ្តាលមកពីការថយចុះលំហូរឈាម
- ការដាច់សរសៃតឆ្អឹង ឬតង់ដុង
- រលាកសន្លាក់
- រលាកបំពង់អេពីឌីឌីម
- ហើមស្រោមពងស្វាស
- ជំងឺក្លន
- ក្រួសក្នុងតម្រងនោម
- យារសាច់ដុំ
- រលាកពងស្វាស
- ពងស្វាសចូលទៅក្នុងពោះ
- រលាកសន្លាក់ឆ្អឹង
- មានទឹកនៅក្នុងពងស្វាស
- ហើមកូនកណ្តុរ
- រលាកតង់ដុង
- ជំងឺមហារីកពងស្វាស
- ឆ្លងមេរោគលើប្រព័ន្ធបង្ហូរទឹកមូត្រ
- រីកសរសៃឈាមវ៉ែននៅក្នុងស្រោមពងស្វាស
- នៅពេលណាដែលគួរទៅជួបនឹងគ្រូពេទ្យ សូមរកការសង្គ្រោះភ្លាមៗប្រសិនបើអ្នកមាន៖
- ការឈឺក្រលៀនដែលចាក់ទៅដល់ខ្នង, ពោះ ឬទ្រូង
- ឈឺភ្លាមៗ និងឈឺពងស្វាសខ្លាំង
- ការឈឺពងស្វាសត្រូវបានគួបផ្សំដោយចង្អោរ, គ្រុនក្តៅ, ញាក់ ឬមានឈាមនៅក្នុងទឹកនោម សូមណាត់ជួបជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកមាន៖
- ឈឺក្រលៀនខ្លាំង
- ឈឺក្រលៀនដែលមិនមានភាពប្រសើរឡើងក្រោយពីការព្យាបាលនៅផ្ទះ
- ឈឺពងស្វាសដែលមានរយៈពេលច្រើនជាង២ ឬ៣ថ្ងៃ
- ហើមនៅក្នុង ឬជុំវិញពងស្វាស
- ឈឺម្តងម្កាល តែឈឺខ្លាំងនៅផ្នែកខាងក្រោមនៃពោះ ដែលអាចចាក់ទៅក្រលៀន និងទៅក្នុងពងស្វាស
- មានឈាមនៅក្នុងទឹកនោម
- ការថែរក្សាខ្លួនឯង ប្រសិនបើការឈឺក្រលានត្រូវបានបង្កឡើងដោយរបួស ការព្យាបាលលើខ្លួនឯងអាចជួយបានដោយ៖
- ប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា ថ្នាំអ៊ីប៊ុយប្រូហ្វេន (Advil, Motrin, ថ្នាំដទៃទៀត) ឬថ្នាំអាសេតាមីណូហ្វេន (Tylenol, ថ្នាំដទៃទៀត)
- ស្អំទឹកកកត្រង់កន្លែងដែលឈឺ ២០ ទៅ៣០នាទី ២ទៅ៤ដងក្នុងមួយថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com