ជាតិ
អត្ថបទពាណិជ្ជកម្ម
FWD Cambodia ផ្ដល់​​សំណងធានារ៉ាប់រងអាយុជីវិតដំបូងបំផុតក្នុងប្រទេសកម្ពុជា
11, Apr 2023 , 9:44 am        
រូបភាព
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia បានប្រកាសនៅ​ថ្ងៃ​នេះ​ អំពីការផ្ដល់​សំណងធានារ៉ាប់រងអាយុជីវិតដំបូងបំផុតរបស់ខ្លួនក្នុងខេត្តសៀមរាប បន្ទាប់ពីក្រុម​ហ៊ុន​ចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម​ក្នុងប្រទេសកម្ពុជា កាល​ពីខែកញ្ញា ឆ្នាំ២០២១។

ក្រុមហ៊ុនបានធ្វើការផ្តល់សំណងនេះ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ជូនទៅកាន់អ្នកទទួលផល ដែលត្រូវជាសមាជិកគ្រួសាររបស់អតិថិជន FWD ម្នាក់ ក្រោយ​ពេល​អតិថិជន​បានទទួលមរណភាព ដោយគ្រោះអកុសលក្នុង​​ហេតុការណ៍ខ្យល់កន្ត្រាក់ នៅតាមដងផ្លូវមួយក្នុងខេត្តសៀមរាប។ ក្រុមហ៊ុន បាន​ទូទាត់សំណងនោះ ក្នុងរយៈពេល​ ១​ថ្ងៃ បន្ទាប់ពីទទួលបានការ​ដាក់​ពាក្យ​ស្នើសុំសំណង​ និងឯកសារពាក់​ព័ន្ធ​។​
  


នាយិកាគ្រប់គ្រងនាយកដ្ឋានហិរញ្ញវត្ថុ និងនាយិកាចាត់ការទូទៅស្ដីទី នៃក្រុមហ៊ុន FWD Cambodia កញ្ញា ថៃ សុច័ន្ទណា បានមានប្រសាសន៍ថា៖ “យើងខ្ញុំសូមសម្តែងការសោកស្តាយជាពន់ពេក ចំពោះ​ហេតុ​ការ​ណ៍​អកុសល​នេះ​ ហើយយើងខ្ញុំក៏សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារ សាច់ញាតិ និងមនុស្សជាទីស្រលាញ់របស់​អតិថិជន​យើង​ផងដែរ។”

“ការបន្តភាពជឿជាក់ និងទំនុកចិត្តមកលើវិស័យធានារ៉ាប់រងអាយុជីវិត​នៅកម្ពុជា មាន​សារៈ​សំខាន់ណាស់​សម្រាប់​ក្រុម​គ្រួ​សារ​កម្ពុជា​ ​ដើម្បីទទួល​បាន​ការ​ការពារផ្នែកហិរញ្ញវត្ថុ ជាពិសេសនៅក្នុងពេលវេលាលំបាក និង​មាន​តម្រូវ​ការ​ចាំ​បាច់​បំផុត​។ បន្ទាប់ពីយើងទទួលបានព័ត៌មាននេះភ្លាម យើងបានទាក់ទងទៅក្រុមគ្រួសារ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយសម្រួលដល់ដំណើរការទាំងមូល ពីព្រោះយើងចង់ផ្តល់នូវការគាំទ្រដ៏ល្អបំផុតជូនដល់ក្រុមគ្រួសារដែលត្រូវបានធានា នៅពេលដែលពួកគាត់ត្រូវការយើងបំផុត។”
អ្នកនាំពាក្យរបស់ក្រុមហ៊ុន FWD Cambodia កញ្ញា សុច័ន្ទណា ក៏បានបញ្ជាក់ផងដែរថា នេះគឺជាសក្ខីភាពមួយ ដែលបង្ហាញថាក្រុមការងាររបស់ FWD Cambodia ទាំងអស់បានបំពេញតាមការសន្យារបស់ខ្លួនជូនអតិថិជន។
 
អំពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD 
ក្រុមហ៊ុន FWD (FWD Group) ជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយក្នុងតំបន់អាស៊ី ដែលមាន​​អតិថិជនជាង ១០ លាននាក់ ក្នុងទីផ្សារចំនួន ១០ ដោយក្នុងនោះរួមមាន ទីផ្សារដែលរីកចម្រើនរហ័សបំផុត ក្នុងពិភពលោកលើវិស័យធានារ៉ាប់រងផងដែរ។ ក្រុមហ៊ុន FWD បានឈានចូលខួប ១០​ឆ្នាំ នៅក្នុងឆ្នាំ ២០២៣ ហើយជាក្រុមហ៊ុនដែលផ្តោតលើការយកចិត្តទុកដាក់បំផុត ក្នុងការផ្ដល់បទពិសោធន៍​ និងសេវាកម្មដែលសាមញ្ញជាងមុន រហ័សជាងមុន ងាយស្រួលយល់ជាងមុន ជាមួយបច្ចេកវិទ្យាឌីជីថល។ តាមរយៈយុទ្ធសាស្ត្រ ក្នុងការយកអតិថិជនជាគោល ក្រុមហ៊ុន FWD មានគោលដៅក្នុងការផ្ដល់បទពិសោធន៍​ថ្មី លើសេវាធានារ៉ាប់​រង​ជូនដល់អតិថិជន។ សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com
 
ក្រុម​ហ៊ុន​ FWD បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២១ និងត្រូវបានទទួលស្គាល់ជាក្រុមហ៊ុនធានារ៉ាប់រងបែបឌីជីថលថ្មី ដែលមានភាពច្នៃប្រឌិតបំផុតក្នុងប្រទេសកម្ពុជា ពីស្ថាប័ន Global Business Outlook Awards នៅចក្រភពអង់គ្លេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.fwd.com.kh ឬហ្វេសប៊ុកផេក FWD Cambodia
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com