កីឡាជាតិ
ស៊ីហ្គេម២០២៣
ព្រះមហាក្សត្រ ផ្ដល់សញ្ជាតិខ្មែរដល់កីឡាករ Thiago និងភរិយា 11, Apr 2023 , 10:37 pm
កីឡាករប្រដាល់ Thiago Teixeira ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ មេសា។ រូបថត ជា យូគៀង
× ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រោសព្រះរាជទានសញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារ ដល់គ្រួសារកីឡាករប្រដាល់ Thiago Teixeira។
បើតាមព្រះរាជក្រឹត្យនៅថ្ងៃទី១១ មេសានេះ កីឡាករ ធីអាហ្គូ តេយសឺរ៉ា ម៉ាឆាដូ (Thiago Teixeira Machado) ជនជាតិប្រេស៊ីល និងលោកស្រី រ៉ុម៉ា ម៉ារៀរ៉ហ្សានស្កា ស្តេហ្វហ្វែន(Roma Maria Rozanaska-Steffen) ជាភរិយា ជនជាតិប៉ូឡូញ ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានសញ្ជាតិខ្មែរដល់អ្នកទាំងពីរ។ ការផ្ដល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មជាចង្កោមគ្រួសារនេះ ធ្វើឡើងតាមសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៨ មេសា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសផ្ដល់ថវិកា២ម៉ឺនដុល្លារ និងស្នើសុំផ្ដល់សញ្ជាតិខ្មែរ ដល់កីឡាករប្រដាល់ប្រេស៊ីល Thiagoផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com