អន្តរជាតិ
ប្រធានាធិបតីអាម៉េរិកលោក បៃឌិន ថានឹងប្រកាសពីការឈរឈ្មោះអាណត្តិទីពីរជាផ្លូវការរបស់លោកឆាប់​ៗ
15, Apr 2023 , 8:29 pm        
រូបភាព
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១៤ ខែមេសា បានលើកឡើងថា លោកបានសម្រេចចិត្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់អាណត្តិទីពីរ ហើយនឹងប្រកាសជាផ្លូវការនូវយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក ក្នុងពេលឆាប់ៗនេះ។


ខណៈអាណិត្តជាប្រធានាធិបតីអាម៉េរិករបស់លោក ចូ បៃឌិន ជិតបញ្ចប់ បេក្ខភាពប្រធានាធិបតីពីគណបក្សនានាកំពុងត្រៀមខ្លួនធ្វើយុទ្ធនាការបោះឆ្នោត។ ទន្ទឹមនឹងនេះ លោក បៃឌិន ក៏បានបញ្ជាក់ថាលោកនឹងបន្តឈរឈ្មោះមួយអាណិត្តទៀត។ 
 
«​យើងនឹងប្រកាសវា (ការឈេឈ្មោះជាផ្លូវការ)​ ក្នុងពេលឆាប់ៗនេះ»។ លោកប្រធានាធិបតី បៃឌិន ប្រាប់អ្នកកាសែតបែបនេះនៅពេលលោកបិទបញ្ចប់នៃដំណើរទស្សនកិច្ចនៅអៀរឡង់ មុនបន្តថា ដំណើរទស្សនកិច្ចនៅអៀរឡង់គឺដើម្បីពង្រឹងស្មារតីសុទិដ្ឋិនិយមអំពីអ្វីដែលលោកអាចធ្វើបាន។
 
គួរបញ្ជាក់ថាកន្លងមកលោកបៃឌិនមានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតអាណត្តិទីពីរយូរមកហើយ ប៉ុន្តែនៅមិនទាន់បានប្រកាសជាផ្លូវការដែលធ្វើឱ្យអ្នកគាំទ្រសង្ស័យថាមេដឹកនាំអាយុ ៨០ ឆ្នាំនេះ​ថាអាចបន្តដឹកនាំប្រទេសបាន​ ៤ ឆ្នាំទៀតឬទេ។ 
 
យ៉ាងណាមិញ គណបក្សលោក បៃឌិន បានចាប់ផ្តើមដាក់ជំហានរួចរាល់ហើយ ដើម្បីធ្វើយុទ្ធនាការ និងរៃអង្គាសប្រាក់មុនការបោះឆ្នោតឆ្នាំ ២០២៤​ ខណៈអតីតប្រធានាធិបតីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ​បានបានចាប់ផ្តើមយុទ្ធនាការរបស់គាត់រួចហើយ។
 
លោក បៃឌិន ត្រូវបានគេរំពឹងថា នឹងអាចបញ្ចប់ការងារនៅអាណត្តិទី ១ ដែលរួមបញ្ចូលទាំងការឈ្នះផ្នែកនីតិបញ្ញត្តិជាច្រើន រួមទាំងអាចបញ្ចេញថវិការសហព័ន្ធរាប់ពាន់លានដុល្លារ ដើម្បីដោះស្រាយជំងឺរាតត្បាត កូវីដ-១៩ និងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធថ្មី។
 
ប៉ុន្តែអាយុរបស់លោក បៃឌិន ធ្វើឱ្យការឈរឈ្មោះឡើងវិញរបស់លោកក្លាយជាល្បែងប្រវតិ្តសាស្រ្ត និងប្រថុយប្រថានសម្រាប់គណបក្សប្រជាធិបតេយ្យ ដែលប្រឈមនឹងការបោះឆ្នោតដ៏លំបាកដើម្បីកាន់កាប់ព្រឹទ្ធសភានៅឆ្នាំ ២០២៤៕​
 

© រក្សាសិទ្ធិដោយ thmeythmey.com