ជាតិ
ចូលឆ្នាំ៖ ខេត្តកោះកុងទទួលបានភ្ញៀវទេសចរតិចជាងគេ
18, Apr 2023 , 6:39 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
រូបភាពពីហ្វេសប៊ុក លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។
ដោយ៖ គិត បុប្ផា

ភ្នំពេញ៖ រយៈពេល៣ថ្ងៃនៃពិធីបុណ្យ​ចូលឆ្នាំខ្មែរ ខេត្តកោះកុងទទួលបានភ្ញៀវទេសចរជាង ១ម៉ឺននាក់តែប៉ុណ្ណោះ។ ទិន្នន័យនេះ មានចំនួនតិចជាងគេក្នុងចំណោមរាជធានី-ខេត្តទាំងអស់ទូទាំងប្រទេស។


យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ចេញផ្សាយថ្ងៃទី ១៧​ ខែមេសា រយៈពេល៣ថ្ងៃនៃពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជាទទួលបានភ្ញៀវទេសចរជាង ១៣លាននាក់។ ជាមួយគ្នានេះ កោះកុងវិញ ជាខេត្តមួយដែលទទួលបានភ្ញៀវទេសចរតិចជាងគេ ក្នុងចំណោម២៥រាជធានី-ខេត្ត គឺមានត្រឹម ១៦ ៣០៦នាក់។ តួលេខនេះ ថយចុះបើធៀបនឹងឆ្នាំ២០២២ ដែលទទួលបានទេសចរចំនួន ៣៣ ៦៧០នាក់។
 
ទន្ទឹមនឹងនេះ ខេត្តមួយចំនួនក៏ទទួលបានទេសចរច្រើនកុះករក្នុងអំឡុងពេលចូលឆ្នាំខ្មែរ។ ខេត្តដែលទទួលបានទេសចរច្រើនជាងគេ គឺខេត្តសៀមរាបមានទេសចរចំនួន ២ ១២០ ៣៧៣​នាក់, ខេត្តបាត់ដំបង មានទេសចរចំនួន ១ ៥០០ ១៦៨នាក់ និងខេត្តកំពង់ចាមមានទេសចរចំនួន ១ ៤០៨ ៨១១ និងរាជធានីភ្នំពេញមានចំនួន ១ ០៨០ ៥០៩នាក់ផងដែរ។ 
 
គួរបញ្ជាក់ថា ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំខ្មែរកន្លងទៅ ខេត្ត​កោះកុង ក៏​បាន​រៀបចំ​សង្រ្កាន្តកោះកុងនៅ៤ទីតាំងធំៗ គឺនៅសួនច្បារមុខសាលាខេត្ត បរិវេណវត្តទេពនិមិត្ត បរិវេណវត្តជោតញ្ញាណ និងឆ្នេរសមុទ្រប៉ាក់ខ្លង។  ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏រៀបចំការប្រគំតន្រ្តីបុរាណ-សម័យ ល្បែងប្រជាប្រិយដូចជា បោះអង្គញ់ ទាញព្រ័ត្រ និងល្បែងកម្សាន្តផងដែរ៕
 

Tag:
 កោះកុង​
© រក្សាសិទ្ធិដោយ thmeythmey.com