ជាតិ
អត្ថបទពាណិជ្ជកម្ម
ជាមួយកម្ចីឌីជីថលរបស់ អេ អឹម ខេ លក្ខខណ្ឌងាយៗ ការប្រាក់សមរម្យ និងសេវារហ័ស
26, Apr 2023 , 8:29 am        
រូបភាព
តើលោកអ្នកកំពុងត្រូវការដើមទុនដើម្បីពង្រីកអាជីវកម្មខ្នាតតូចមួយសម្រាប់ពង្រឹងជីវភាពមែនឬទេ? តើលោកអ្នកកំពុងត្រូវការថវិកាសម្រាប់ទិញសម្ភារដាក់ក្នុងផ្ទះ ឬក៏សម្រាប់តម្រូវការចាំបាច់នានាមែនទេ? តម្រូវការកំពុងតែមានជាចាំបាច់ប៉ុន្តែខ្វះដើមទុន និងថវិកាដើម្បីដោះស្រាយតម្រូវការ ប៉ុន្តែតើគួរដោះស្រាយយ៉ាងណា?

យើងខ្ញុំសូមណែនាំ កម្ចីដែលងាយស្រួលសម្រាប់លោកអ្នកចង់កម្ចីនោះគឺ កម្ចីឌីជីថលរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ។ កម្ចីឌីជីថល គឺជាកម្ចីដែលអាចស្នើសុំតាមរយៈផេក អេ អឹម ខេ ឌីជីថល (AMK Digital) មានភាពរហ័ស ងាយស្រួល ប្រកបដោយស្តង់ដារ និងសុវត្ថិភាព។ ជាពិសេសនោះសម្រាប់បងប្អូនជា កម្មករ ឬក៏សម្រាប់អ្នកជាបុគ្គលិកធ្វើការមានប្រាក់ខែ​ ចង់ខ្ចីប្រាក់ក្រោម $1000 កាន់តែងាយស្រួលដោយមិនត្រូវការទ្រព្យបញ្ចាំ គ្រាន់តែត្រូវការឯកសារចាំបាច់មួយចំនួនតែប៉ុណ្ណោះ។
  


អតិថិជន អេ អឹម ខេ ទាំងអស់អាចដាក់សំណើកម្ចីបានភ្លាមៗ រហូតដល់ $5000ដោយគ្រាន់តែឆាតមកកាន់ផេក អេ អឹម ខេ ឌីជីថល (http://m.me/amkdigital)  រួចបំពេញព័ត៌មានតាមសំណួរនីមួយៗ ជាការស្រេច!
 
របៀបស្នើសុំ
  • ចូលទៅកាន់គេហទំព័រ AMK Digital ផេក (Link៖ https://www.facebook.com/amkdigital) ។
  • ឆាតមកកាន់ផេក AMK Digital ផ្ទាល់រួចចុចប៊ូតុង Send Message។
  • បំពេញព័ត៌មានសំខាន់ៗទៅលើសំណួរ ដោយចំណាយពេលត្រឹម ១០ នាទី។
  • យល់ព្រមក្នុងការត្រួតពិនិត្យពី CBC ចំពោះព័ត៌មានរបស់លោកអ្នក។
  • ថតផ្ញើឯកសារសំខាន់ៗ ដែលចាំបាច់។
  • រង់ចាំការទំនាក់ទំនងពីខាងក្រុមការងារ AMK Digital ដើម្បីសាកសួរតាមរយ: Video Call។
  • សម្រាប់ព័ត៌មានលម្អិតអាចទំនាក់ទំនងតាមរយៈ ៖ 023 220 202 ឬ 1800 200 200 (ឥតគិតថ្លៃ)។
អំពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ​ និងសម្បូរបែប​ ដល់អតិថិជនគ្រប់រូប​ និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាព ដែលពួកគាត់ចង់បាន។ អេ អឹម ខេ បានបង្កើតឡើងជាង ២០ឆ្នាំមកហើយ ដោយមានប្រតិបត្តិការនៅគ្រប់ខេត្ត និងស្រុកក្នុងប្រទេសកម្ពុជា ក្នុងនោះមានសាខាជាង ១៥១កន្លែង និងភ្នាក់ងារប្រមាណ ៦,០០០ កន្លែង។ អេ អឹម ខេ ផ្តល់សេវាហិរញ្ញវត្ថុជាច្រើនប្រភេទ រួមមានកម្ចី ប្រាក់បញ្ញើ និងសេវាប្រតិបត្តិការ/ការទូទាត់ប្រចាំថ្ងៃ។ អេ អឹម ខេ ប្រកាន់ខ្ជាប់នូវការអនុវត្តការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ និងការការពារអតិថិជន ដោយបានបម្រើការជូនដល់អតិថិជនរាប់លាននាក់។​ ​បេសកកម្មរបស់ អេ អឹម ខេ គឺស្នូលនៃប្រតិបត្តិការ ដែលផ្តោតលើការបង្កើតឥទ្ធិពលឋិតថេរនៅក្នុងសហគមន៍ តាមរយៈការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងការគាំទ្រដល់កំណើនសេដ្ឋកិច្ច៕
 
(អត្ថបទពាណិជ្ជកម្ម)
 






© រក្សាសិទ្ធិដោយ thmeythmey.com