កីឡាជាតិ
ជាតិ
អុកចត្រង្គទោលផ្នែកបុរស ៥នាទី ៖ អត្តពលិកកម្ពុជា ២រូបឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស៊ីហ្គេម ៣២ 29, Apr 2023 , 11:04 pm

×![]()
កីឡាករកម្ពុជាលោក សុខ លឹមហេង និងលោក នូ ច័ន្ទផានិត លើប្រភេទវិញ្ញាសាកីឡាអុកចត្រង្គទោលផ្នែកបុរស រយៈពេល ៥នាទី ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីបានឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងឈ្នះពិន្ទុឈរកំពូលតារាងតាមពូលរៀងៗខ្លួន នាថ្ងៃទី២៩ ខែមេសា។
វិញ្ញាសាអុកចត្រង្គដែលប្រព្រឹត្តិទៅនាទីតាំងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាវិញ្ញាសាដែលត្រូវបានលេងមុនគេបង្អស់នៃកីឡាស៊ីហ្គេមកម្ពុជា ឆ្នាំ ២០២៣ អត្តពលិកកម្ពុជាលោក សុខ លឹមហេង ជាកីឡាករឈរកំពូលតារាងពូល A ក្រោយបញ្ចប់ការប្រកួតចំនួន ៥ជុំ ធ្វើបានពិន្ទុចំនួន ៤,៥ ដោយការប្រកួតនោះឈ្នះ ៤ជុំ និងស្មើ ១ជុំ។ ពូល A មានអត្តពលិកមកពីប្រទេស ថៃ, វៀតណាម, មីយ៉ាន់ម៉ា, ហ្វីលីពីន និងឡាវ។
ចំណាត់ថ្នាក់លេខ ២ ពូល A បានទៅលើកីឡាករវៀតណាម Guang Trung Nguyen ដែលរកបាន ៤ពិន្ទុ។
ចំណែកលោក នូ ច័ន្ទផានិត ជាកីឡាករឈរកំពូលតារាងពូល B ដែលរកបានពិន្ទុចំនួន ៤,៥ ពីការប្រកួត ៥ជុំដូចគ្នា ដោយឈ្នះ ៤ជុំ និងស្មើ ១ជុំ។ ចំណាត់ថ្នាក់ពូល លេខ ២ ពូល B បានទៅលើកីឡាករវៀតណាម Nam Thang Hoang រកបាន ៤ពិន្ទុ។
ការប្រកួតលើប្រភេទវិញ្ញាសាអុកចត្រង្គនេះទៀតសោត មានការប្រកួតចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី៩ ខែឧសភា៕
Tag:
ស៊ីហ្គេម២០២៣
អុកចត្រង្គ
© រក្សាសិទ្ធិដោយ thmeythmey.com