ជាតិ
អត្ថបទពាណិជ្ជកម្ម
ស្រាបៀរកំប៉ុងវែងថ្មីដំបូងបង្អស់របស់ Tiger Beer កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុង ទីផ្សារប្រទេសកម្ពុជា
01, May 2023 , 10:59 am        
រូបភាព
ភ្នំពេញ 01 ឧសភា 2023 - Tiger Beer ដែលជាស្រាបៀរឈានមុខគេនៅតំបន់អាស៊ី កំពុង បោះ​ជំហានយ៉ាងជឿជាក់ ពោលគឺការដាក់លក់នូវផលិតផលអភិវឌ្ឍថ្មីរបស់ខ្លួន គឺ ផលិតផល​ស្រាបៀរ Tiger គ្រីស្តាល់កំប៉ុងវែងថ្មី។
 
ជាមួយវត្តមានយ៉ាងកក្រើកជុំវិញពិភពលោក និងការទទួលបានការគាំទ្រយ៉ាងច្រើនលើស​លប់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះ ត្រូវបានគេជឿថានឹងក្លាយទៅជាផលិតផល ដ៏អស្ចារ្យ​សម្រាប់អតិថិជនដែលប្រាថ្នាចង់ស្វែងរកភាពជឿជាក់ និងភាពទាន់សម័យ។
 


ទោះបីជា Tiger គ្រីស្តាល់មានការផ្លាស់ប្ដូររូបរាងថ្មីមែនពិត ប៉ុន្តែផលិតផលនេះ​នៅតែរក្សា​រស​ជាតិដ៏ស្រស់ស្រាយយ៉ាងជឿជាក់លំដាប់ថ្នាក់ពិភពលោក និងចំណុះ 330mL ដូចដើម​។  ផលិតឡើងក្រោមសង្វាក់ផលិតកម្មដ៏ទំនើប​ដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ជឿនលឿន បំផុត ស្រាបៀរ Tiger នីមួយៗត្រូវបានឆ្លងកាត់ការត្រួតពិនិត្យលើគុណភាពជាង 200 ដង​មុននឹងដាក់ចេញនូវស្រាបៀរដែលមានរសជាតិអស្ចារ្យ និងល្បីល្បាញទូទាំង សកល លោក រហូតឈ្នះបានពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន។
 
ជាមួយគំនិតច្នៃប្រឌិតជាបន្តបន្ទាប់ និងការវិវឌ្ឍយ៉ាងជឿជាក់ Tiger គ្រីស្តាល់កំប៉ុងវែងថ្មី​នឹងក្លាយទៅជាស្រាបៀរកំប៉ុងវែងដំបូងគេបង្អស់របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដែលនឹងត្រូវបានដាក់លក់ជាផ្លូវការក្នុងខែឧសភា ឆ្នាំ 2023 នេះ។ 
 
ការរចនាបទពិសោធដ៏ថ្មីសន្លាងនៃ Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនេះ​បានបង្កើតឱ្យមានក្ដី​រំ​ភើប​រីករាយដ៏ច្រើនក្នុងទីផ្សារទាំងក្នុង និងក្រៅស្រុក​ហើយនឹងក្លាយជាផលិតផលដ៏​ស័ក្តិសមបំផុតក្នុងឱកាសជួបជុំ ឬការអបអរនានា។
 
អ្នកនាង គង់ សូរីដា ប្រធានគ្រប់គ្រងផ្នែកអភិវឌ្ឍន៍របស់ម៉ាកសញ្ញា Tiger Beer នៃក្រុម​ហ៊ុន ហ៊ិននីគែន ខេមបូឌា បាននិយាយថា៖ «Tiger គ្រីស្តាល់កំប៉ុងវែងថ្មីមានគោលដៅចង់​បង្ហាញអំពីស្មារតីក្នុងការអភិវឌ្ឍនិងគំនិតច្នៃប្រឌិតក្នុងនាមជាក្រុមហ៊ុនស្រាបៀរដ៏ល្បីល្បាញមួយ ដោយរក្សាយ៉ាងខ្ជាប់ខ្ជួននូវរសជាតិ​ដ៏ស្រស់ស្រាយយ៉ាងជឿជាក់ដែល​ធ្លាប់បាន​ឈ្នះ​ពានរង្វាន់លំដាប់ថ្នាក់ពិភពលោកជាច្រើន និង។ រូបរាងកំប៉ុងវែងថ្មីនេះនឹងក្លាយទៅ​ផលិតផលដ៏ទាន់សម័យសម្រាប់អតិថិជនដែលចង់ស្វែងរកភាពជឿជាក់ និងភាពខុសប្លែក​ដ៏អស្ចារ្យរបស់ខ្លួន។»។
 
 Tiger គ្រីស្តាល់កំប៉ុងវែងថ្មីនឹងត្រូវបានចាប់ផ្ដើមដាក់លក់​ក្នុងទីផ្សារទូទាំងប្រទេសកម្ពុជា​ជា​ផ្លូវការ​ចាប់ពីថ្ងៃទី 01 ខែឧសភា 2023 នេះតទៅ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមចូល​ទៅកាន់បណ្ដាញសង្គម ឬវេបសាយរបស់ Tiger Beer។
 
អំពី HEINEKEN Cambodia
 
ក្នុងនាមជាក្រុមហ៊ុនស្រាបៀរ​ឈាន​មុខគេ​មួយ HEINEKEN Cambodia បានមានវត្តមាន​ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ1994 មកម្ល៉េះ។ ក្នុងគោលបំណងធ្វើឱ្យការរស់នៅ និង​ការជួបជុំកាន់តែប្រសើរ ក្រុមហ៊ុនបានផ្ដល់នូវបទពិសោធដ៏អស្ចារ្យដល់អតិថិជន តាមរយៈ​ផលិតផលស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ជាតិ និងអន្តរជាតិជាច្រើនដូចជា  Heineken®, Tiger, ABC, Anchor និង Gold Crown។ តាមរយៈប្រវត្តិកេរ្តិ៍ឈ្មោះល្បីល្បាញ​ក្នុងប្រទេស និងរោងចក្រដ៏ទំនើបបំផុត នៅភ្នំពេញ ក្រុមហ៊ុន HEINEKEN Cambodia បានផ្ដល់ឱកាសការងារទៅដល់បុគ្គលិករហូតដល់ទៅជាង 700នាក់ និងគាំទ្រការងារ​ដោយ​ប្រយោល​ចំនួនជាង 120,000ទៀត ទូទាំងខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន។ ក្រោម​ការប្ដេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ក្រុមហ៊ុន HEINEKEN Cambodia បានប្រើប្រាស់គោលការណ៍ ‘Brew a Better Cambodia’ ដែលផ្ដោតសំខាន់លើ​ការ​ថែរក្សាបរិស្ថាន និរន្តរភាពសង្គម និងការពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ។ HEINEKEN Cambodia ជាផ្នែកមួយរបស់ HEINEKEN Company ដែលជាក្រុមហ៊ុនផលិត​ស្រាបៀរល្បី​ល្បាញលំដាប់ពិភពលោក៕
 
 (អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com