ជាតិ
វិញ្ញាសារអុកចត្រង្គ៣ទល់៣៖ កម្ពុជា បានយកឈ្នះលើមីយ៉ាន់ម៉ា និងវៀតណាម
01, May 2023 , 4:04 pm        
រូបភាព
និង គឹម មករា 

គិតត្រឹមម៉ោង៤រសៀលនេះ កម្ពុជា បានយកឈ្នះលើវៀតណាម និងមីយ៉ាន់ម៉ា លើការប្រកួតអុកចត្រង្គ ក្នុងវិញ្ញាសាបុរស៣ទល់៣ នៃព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នេះ។

 
វិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានលោក សុខ លឹមហេង លោក ឈាវ បូរ៉ា និងលោក ជា ស៊ីដេត តំណាងឱ្យកម្ពុជា។ កីឡាករអុកកម្ពុជាទាំង៣រូបនេះ បានទទួលជ័យជម្នះលើការប្រកួតក្តាទីមួយ នៃជុំទីពីរដោយលទ្ធផល ឈ្នះ ២ និងស្មើ ១ លើជម្រើសជាតិវៀតណាម ដែលបាន ១ពិន្ទុបន្ថែមទៀត នាការប្រកួតថ្ងៃទី១ ខែឧសភា។ 


 
វិញ្ញាសាបុរស ៣ទល់៣ នេះ ក្រុមអត្តពលិកកម្ពុជារកបាន ១ពិន្ទុរួចហើយ ពីការប្រកួតជុំទីមួយ ដោយយកឈ្នះលើមីយ៉ាន់ម៉ា កាលពីព្រឹកមិញនេះ ។ ការប្រកួតត្រូវធ្វើឡើងចំនួន ៦ជុំ ដើម្បីប្រជែងយកមេដាយ។ 
 
ការប្រកួតលើវិញ្ញាសាអុកចត្រង្គបុរស ៣ទល់៣ មានប្រទេសចូលរួមដូចជា៖ កម្ពុជាម្ចាស់ផ្ទះ, ថៃ, ឡាវ, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ហ្វីលីពីន និងវៀតណាម។





Tag:
 អុកចត្រង្គ
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com