កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ កីឡាករប៉េតង់ សុខ ចាន់មាន បានមេដាយសំរឹទ្ធក្រោយចាញ់ឡាវ
08, May 2023 , 9:45 am        
រូបភាព
កីឡាប៉េតង់កម្ពុជាមិនទាន់រកបានមេដាយមាសឡើយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដោយនៅថ្ងៃនេះ កីឡាករ សុខ ចាន់មាន ទទួលបានត្រឹមមេដាយសំរឹទ្ធ ក្រោយចាញ់កីឡាករឡាវ Bountamy Southammavong ១៣-១១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាការប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
 
នាការប្រកួតជម្រុះ សុខ ចាន់មាន ឈ្នះវៀតណាម Van Hao Em Nguyen ១៣-២, ចាញ់ថៃ Akkrachai Meekhong ១៣-៦,ចាញ់ហ្វីលីពីន Julius Philip Hubac Bon ១០-៧, ឈ្នះម៉ាឡេស៊ី Saiful Bahri Musmin ៨-៦ និងឈ្នះឡាវ Bountamy Southammavong ១៣-៤៕
 

© រក្សាសិទ្ធិដោយ thmeythmey.com