ជាតិ
ពិធី​ច្រត់ព្រះនង្គ័លនៅខេត្តកំពង់ធំ ក្រោម​ព្រះរាជាធិបតីភាព ព្រះមហាក្សត្រ
08, May 2023 , 10:45 am        
រូបភាព
ដោយ:
ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល​ឆ្នាំនេះ គឺប្រារព្ធ​នៅខេត្តកំពង់ធំ ក្រោម​ព្រះរាជាធិបតី​របស់​ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​។ ព្រះរាជពិធី​នេះ ធ្វើឡើងដើម្បីជួយដាស់តឿនប្រជាពលរដ្ឋ ឱ្យត្រៀមខ្លួនក្នុងការបង្កបង្កើនផលឱ្យបានទាន់ពេលវេលា។


ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​គេ​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ នៅក្នុង​ខែ​ពិសាខ​។ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ជា​និមិត្តរូប​នៃ​ការចាប់ផ្ដើម​ប្រកាស​រដូវ​ធ្វើស្រែ​ចម្ការ និង​ដាំ​ណាំ​ផ្សេងៗ របស់​ប្រជាកសិករ និង​ដើម្បី​ផ្សង​មើល​ប្រ​ថ្នូ​ល​របស់​ស្រុកទេស ទៅតាម​ការ​ស៊ីផឹក​របស់​គោ​ឧសភរាជ​។ 
 
នៅចុងបញ្ចប់នៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ គេនឹងប្រលែងគោឧសភរាជឱ្យបរិភោអាហារ ឬស៊ីផឹក​របស់ចំនួន ៧មុខ ដែលរួមមាន គ្រាប់ស្រូវ​ គ្រាប់សណ្ដែក​ គ្រាប់ពោត​ គ្រាប់ល្ង​ ស្មៅ​ស្រស់​ ទឹក​និង​ស្រា​​ ដើម្បីចង់ដឹងពីប្រថ្នូល ឬទស្សទាយថា ការធ្វើស្រែចំការឆ្នាំនេះ មុខដំណាំណាមួយមានផលល្អ និងមានគ្រោះកាចអ្វីខ្លះក្នុងរបរធ្វើកសិកម្មឆ្នាំថ្មីនេះ៕
 
 
 
 
 
 

Tag:
 ពិធី​ច្រត់ព្រះនង្គ័ល
© រក្សាសិទ្ធិដោយ thmeythmey.com