ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ យុវជនស្ម័គ្រចិត្ត៣រូបរងរបួសនាការប្រកួតបាល់ទាត់រវាងកម្ពុជានិងមីយ៉ាន់ម៉ា
08, May 2023 , 4:27 pm        
រូបភាព
យុវជនស្ម័គ្រចិត្ត ចូលរួមរៀបចំសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍ sea games លើកទី៣២ ៣រូប បានរងរបួស ក្នុងពេលបំពេញភារកិច្ច នាការប្រកួតបាល់ទាត់រវាងកម្ពុជា និងមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ឧសភា។
 
បើតាមការរៀបរាប់របស់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា យុវជនស្ម័គ្រចិត្តទាំងនេះ បានរងរបួស ដោយសារទស្សនិកជន
ដណ្តើមគ្នាជ្រៀតចូលទស្សនាដោយផ្ទាល់ នាការប្រកួតនោះ។
 
យុវជនស្ម័គ្រចិត្តដែលរបួសនេះ មកពីខេត្តសៀមរាប១នាក់ , មកពីខេត្តបាត់ដំបង១នាក់ និងម្នាក់ទៀត
មកពីខេត្តពោធិ៍សាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យសម្ភពក្រុង ។ ចំណែកស្ត្រីម្នាក់ទៀត ដែលកំពុងសម្រាកព្យាបាលនៅទីនោះ ក៏ទទួលបានអំណោយពីលោក សៅ សុខា ដែ។ 
 
«ខ្ញុំនិងកូនប្រុសបានទៅសួរសុខទុក្ខ និងផ្តល់ថវិការបន្តិចបន្តួចសម្រួល សម្រាប់ប្រើប្រាស់ទិញចំណីអាហារ ឬប្រើប្រាស់តាមតម្រូវការផ្សេងៗទៀតរបស់អ្នកជម្ងឺ។ នេះបើតាមសំណេរលើហ្វេសប៊ុកលោក សៅ សុខា នៅរសៀលថ្ងៃទី៨ ឧសភានេះ៕

Tag:
 បាល់ទាត់
  ស៊ីហ្គេម
  សៅ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com