កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
បំណងប្រាថ្នាបានសម្រេច! កីឡាការិនីប៊ីយ៉ា ស្រួង ភាវី បាន​ឈ្នះមេដាយមាសស៊ីហ្គេម​ជូនជាតិហើយ
08, May 2023 , 7:26 pm        
រូបភាព
កីឡាការិនី ស្រួង ភាវី បានក្លាយជាម្ចាស់មេដាយមាសវិញ្ញាសាការ៉ុម៣បាំង នៃប្រភេទ​កីឡាប៊ីយ៉ា ស្នូកឃ័រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម​លើកទី​៣២នៅផ្សារទំនើបអ៊ីអន២ ល្ងាច​ថ្ងៃទី​៨ ខែ​ឧសភានេះ។ 

ស្រួង ភាវី បានយកឈ្នះកីឡាការិនីវៀតណាម Hong Yen Nhi Nguyen ក្នុងលទ្ធផល ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រ។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភាវី ក៏បានឈ្នះកីឡាការិនីវៀតណាមម្នាក់ទៀត គឺ Kien Tuong Phung ក្នុងលទ្ធផល ២៥-១០ ផងដែរ បន្ទាប់ពីបាន​ទម្លាក់កីឡាការិនីហ្វីលីពីន Chezka Luy Centeno កាលពីថ្ងៃទី​៧ ខែឧសភា។ 

ឈ្នះមេដាយមាសជូនជាតិ ជាពិសេសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺជាក្តីសុបិនរបស់ កីឡាការិនីភារី អស់រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ បើទោះបីជាកីឡាការិនីរូបនេះ ជោគជ័យធំធេងក្នុងអាជីពនៅកូរ៉េខាងត្បូងរួចហើយក៏ដោយ៕

© រក្សាសិទ្ធិដោយ thmeythmey.com