កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ក្រុមបាល់ទះកម្ពុជាបានមេដាយប្រាក់ ក្រោយចាញ់ជើងខ្លាំងឥណ្ឌូណេស៊ី ៣-០
08, May 2023 , 9:02 pm        
រូបភាព
ក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជា បានចាញ់ម្ចាស់ជើងឯក១១ជំនាន់ឥណ្ឌូណេស៊ី ៣-០ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាត្រីថ្ងៃទី៨ ខែឧសភា នេះ។ ទោះបីជាយ៉ាងណាក៏ដោយ ការទទួលបានមេដាយប្រាក់ គឺជាកំណត់ត្រាថ្មីរបស់ក្រុមបាល់ទះក្នុងសាលរបស់កម្ពុជា បើគិតចាប់តាំងពីកីឡាប្រភេទនេះ បង្ហាញវត្តមានជាទៀងទាត់ក្នុងស៊ីហ្គេមចាប់តាំងពីឆ្នាំ១៩៧៧មក។
 
កម្ពុជាដែលទទួលបានមេដាយសំរឹទ្ធកាលពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅវៀតណាម ធ្វើបានយ៉ាងល្អនាការប្រកួតក្នុងពូល ហើយបន្តយកឈ្នះថៃនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-២។
 
ក្រុមវៀតណាមទទួលបានមេដាយសំរឹទ្ធក្រោយឈ្នះក្រុមថៃ ៣-០៕
 

© រក្សាសិទ្ធិដោយ thmeythmey.com