កីឡាជាតិ
ជាតិ
វីដេអូ
ស៊ីហ្គេម២០២៣
ទោះមិនជាប់ជ័យលាភី តែកញ្ញា អេង មុយងីម មានមោទកភាពដែលជាអត្តពលិកតំណាងកម្ពុជា
09, May 2023 , 8:59 am        
រូបភាព
កញ្ញា អេង មុយងីម អត្តពលិកកីឡាម៉ារ៉ាតុនតំណាងកម្ពុជា។
កញ្ញា អេង មុយងីម អត្តពលិកកីឡាម៉ារ៉ាតុនតំណាងកម្ពុជា។
សៀមរាប៖ កីឡាម៉ារ៉ាតុនចម្ងាយ៤២គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៦ ឧសភា នៅបរិវេណមុខប្រាសាទវអង្គរវត្ត​ ខេត្តសៀមរាប។ កញ្ញា អេង មុយងីម ជាអត្តពលិកមួយរូបតំណាងកម្ពុជា ក្នុងចំណោមអត្តពលិកប្រកួតសរុប២២រូប។


ក្នុងការប្រកួតដ៏ស្វះស្វែងនោះ កញ្ញា អេង មុយងីម មិនបានទទួលមេដាយណាមួយនោះឡើយ ប៉ុន្តែកញ្ញាបានរត់សម្រេចគោលដៅ ដោយមិនបោះបង់ប្រកួតឡើយ។ ស្របពេលដែលអំឡុងការប្រកួតនោះ កញ្ញាបានជួបបញ្ហារមួលក្រពើ។ បើទោះមិនទទួលបានជ័យលាភីណាមួយក៏ដោយ ក៏ស្ត្រីរូបនេះបានលើកឡើងថាខ្លួនមានមោទកភាព ដែលបានចូលរួមរត់ម៉ារ៉ាតុនតំណាងកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ។ 
 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍រវាង អ្នកស្រី អ៊ីសា រ៉ហានី ជាមួយ កញ្ញា អេង មុយងីម ដូចតទៅ៖ 
 
 
គួរជម្រាបផងដែរថា ការប្រកួតកីឡាម៉ារ៉ាតុន ដែលរៀបចំឡើងនៅថ្ងៃទី៦ឧសភា នៅទីធ្លាប្រាសាទអង្គរវត្ត មានកីឡាករចូលរួម២២រូប ក្នុងនោះបុរស១១រូប នារី១១រូប មកពីប្រទេសចំនួន៩ ខណៈអត្តពលិកឡាវ និងព្រុយណេអវត្តមាន។
 
លទ្ធផលការប្រកួតនេះ ផ្នែកនារី មេដាយមាស កីឡាការិនីឥណ្ឌូនេស៊ី Odekta Elvina, មេដាយប្រាក់ កីឡាការិនីវៀតណាម Thi Tuyet le និងមេដាយសំរិទ្ធ កីឡាការិនីហ្វីលីពីន Christine Organiza Hallasgo។ ចំណែកផ្នែកបុរស មេដាយមាស កីឡាករឥណ្ឌូនេស៊ី  Agus Prayogo  មេដាយប្រាក់ កីឡាករហ្វីលីពីន Arlan Estobo Arois និងមេដាយសំរិទ្ធ កីឡាករវៀតណាម Ngyen Thanh Hoang៕ 
 

Tag:
 ThmeyThmey
  ស៊ីហ្គេម
  រត់ម៉ារ៉ាតុន
© រក្សាសិទ្ធិដោយ thmeythmey.com