ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រសិទ្ធិ​ភាព​ដ៏អស្ចារ្យនៃ​ការផឹក​ទឹក​ក្នុង​ពេល​ព្រឹក​ព្រលឹម​
22, May 2023 , 6:59 am        
រូបភាព
ការ​ផឹកទឹក គឺ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាពជា​ច្រើន​យ៉ាង​ ។ ប្រសិទ្ធិ​ភាពក្នុង​ការ​ព្យាបាល​ជំងឺ​របស់​វា គឺ​ពិតជា​មាន​ភាព​អស្ចារ្យតាម​ដែល​វា​អាច​ជួយព្យាបាលនូវ​រោគ និងជំងឺ​ជា​ច្រើន​បាន​ ។ ប្រសិនបើ​អ្នកមិនមែន​ជា​មនុស្សដែល​ចូល​ចិត្ត​ផឹកទឹកនោះ​ អ្នក​គួរតែ​ធ្វើការ​ពិចារណា​វា​ឡើង​វិញ​។
 
គុណសម្បត្តិ​នៃ​ការ​ផឹកទឹក
 
នៅ​ពេល​ដែល​អ្នក​បាន​ផឹកទឹក នៅ​ក្នុង​ពេល​ព្រឹក​ព្រលឹម ឬពេល​ដែល​អ្នក​មិន​ទាន់​ទទួលទាន​អាហារវា​អាច​ជួយលាង​ក្រពះ ពោះវៀន​អ្នកអោយ​បាន​ស្អាត​ល្អ និងជួយ​ធ្វើ​អោយ​វា​ងាយស្រួលក្នុង​ការ​បឺត​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​យ៉ាង​ល្អ​។
 
វា​ជួយ​ក្នុង​ការ​បង្កើន នូវ​ផលិតផល​នៃ​កោសិកា​ឈាម និងកោសិកា​សាច់ដុំ​ថ្មី ។
ជួយ​រក្សា​លំនឹងនៃ​ប្រព័ន្ធ​ទឹក​របស់​អ្នក​ ។ ក្រពេញ​ទាំងនេះនឹង​ជួយ​ធ្វើ​អោយ​សកម្មភាព​រៀងរាល់ថ្ងៃរបស់​អ្នកដំណើរការ​ទៅ​បាន​ល្អ​, រក្សា​តុល្យភាព​នៃ​ជាតិ​ទឹកនៅ​ក្នុង​រាង​កាយ និង ប្រឆាំង​នឹង​ការ​ចម្លងរោគ​បាន​យ៉ាង​ល្អ​ផង​ដែរ​។
 
វិធី​ក្នុង​ការ​បង្កើន​ប្រសិទ្ធិ​ភាព នៃ​ការ​ផឹកទឹក​ចំពោះ​សុខភាព​របស់​អ្នក
 
អ្នកជំនាញ​បាន​ធ្វើការ​ណែនាំ​ថា អ្នក​គួរតែ​ធ្វើ​តាម​នូវ​ចំណុចទាំងអស់​ខាងក្រោម​នេះ ប្រសិនបើ​អ្នកចង់​ទទួល​បាន​នូវប្រសិទ្ធិ​ភាព​ដ៏​ពេញលេញ​របស់​វា ៖
  • ផឹកទឹកអោយ​បាន១​លី​ត្រ​កន្លះ ភ្លាម​ៗបន្ទាប់​ពី​អ្នក​បាន​ក្រោកពីដំណេក​នៅ​ក្នុង​ពេល​ព្រឹក
  • កុំ​ផឹក ឬញាំ​អ្វី​ផ្សេង​ទៀតក្នុង​រយៈពេល​១​ម៉ោងមុន និង​ក្រោយ​ពេល​អ្នក​បាន​ផឹកទឹក
  • កុំ​ផឹក​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្រវឹង នៅ​ក្នុង​ពេល​យប់​មុន​ពេល អ្នក​ត្រូវ​ផឹកទឹក​នៅ​ក្នុង​ពេល​ព្រឹក
ដូចដែល​បាន​រៀបរាប់​មក​ពី​ខាងលើ​នេះ អ្នក​គួរ​ធ្វើការ​ផឹកទឹកអោយ​បាន​ច្រើន​ជា​រៀងរាល់ថ្ងៃ និងជា​ប្រចាំមុន​ពេល​អ្នក​ត្រូវបរិភោគ​អ្វីមួយ​នោះ ។ សូមកុំ​ធ្វើ​អោយ​រាង​កាយ អ្នក​បាត់បង់​ជាតិ​ទឹក​អោយ​សោះ និងព្យាយាម​ធ្វើការ​ផឹកទឹក​អោយ​បាន​ច្រើនចាប់ពី​ពេល​នេះតទៅ ៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com