កីឡាអន្តរជាតិ
អន្តរជាតិ
ទោះជួយ Man City ឈ្នះ EPL តែ Haaland និង De Bruyne មិនជាប់ជាដៃគូល្អបំផុតឡើយ
28, Jun 2023 , 8:29 am        
រូបភាព
ទឹក​លិច ក្រោយ​ភ្លៀង នៅ​ម្ដុំ​បឹងត្របែក កាលពីថ្ងៃទី២៦ មិថុនា
ទឹក​លិច ក្រោយ​ភ្លៀង នៅ​ម្ដុំ​បឹងត្របែក កាលពីថ្ងៃទី២៦ មិថុនា
ដៃគូល្អបំផុតប្រចាំក្រុមក្នុងក្របខណ្ឌ Premier League តាមរយៈការបង្កើតឱកាសរកគ្រាប់បាល់នៅរដូវកាល ២០២២-២៣ បានបង្ហាញហើយ ដោយកីឡាករក្រុម Manchester City គឺ Kevin de Bruyne និង Erling Haaland មិនស្ថិតនៅលំដាប់កំពូលឡើយ​ ទោះពួកគេជួយក្រុមលើកពានក្តី។ កីឡាករក្រុម Manchester United និង Newcastle United ស្ថិតក្នុងលំដាប់ទី១ និងទី២ ក្នុងនាមដៃគូល្អក្នុងការបង្កើតឱកាសរកគ្រាប់បាល់។


រដូវកាល ២០២២-២៣ កីឡាករក្រុម Man City ទាំងពីររូប បានជួយក្រុមយ៉ាងខ្លាំងរហូតអាចក្លាយជាក្រុមគ្រងជើងឯកចំនួន ៣ ក្នុងមួយរដូវកាល ក៏ដូចជាពានរង្វាន់ Premier League ៣រដូវកាលជាប់គ្នា។
  


យ៉ាងណាឆ្លងកាត់ពេញមួយរដូវកាលមកនេះ De Bruyne បង្កើតឱកាសបានចំនួន ២៦លើកជោគជ័យសម្រាប់ Haaland ក្នុងចំណោមឱកាសសរុបចំនួន ៣២លើក ពីសំណាក់ដៃគូទាំងពីរ។ Haaland រដូវកាលដំបូងជាមួយ Man City ឈ្នះស្បែកជើងមាសនៅ Premier League ដោយស៊ុតបានចំនួន ៣៦គ្រាប់ដែលជាកំណត់ត្រាដ៏ច្រើនមិនធ្លាប់មាន នេះក៏ដោយសារតែឥទ្ធិពល De Bruyne ជាមិត្តរួមក្រុម។
 
បើតាមស្ថិតិដែលកត់ត្រាដោយ Opta កីឡាករដៃគូល្អប្រចាំក្រុម Man City ទាំងពីរមិនស្ថិតនៅលំដាប់កំពូលឡើយសម្រាប់ការបង្កើតឱកាសក្នុងការប្រកួតពេញមួយរដូវកាល ២០២២-២៣។



ខាងក្រោមនេះជាកីឡាករដៃគូល្អបំផុតតាមរយៈការបង្កើតឱកាសឱ្យគ្នាក្នុងការប្រកួតលីគកំពូលអង់គ្លេសរដូវកាល ២០២២-២៣៖
 
១. Bruno Fernandes ទៅកាន់ Marcus Rashford ក្លិប Manchester United ចំនួន ៣៦លើក
២. Kieran Trippier ទៅកាន់ Fabian Schar ក្លិប Newcastle United ចំនួន ២៧លើក
៣. Kevin De Bruyne ទៅកាន់ Erling Haaland ក្លិប Man City ចំនួន ២៦លើក
៤. Andreas Pereira ទៅកាន់ Aleksandar Mitrovic ក្លិប Fulham ចំនួន ២៣លើក
៥. Martin Odegaard ទៅកាន់ ​Bukayo Saka ក្លិប Arsenal ចំនួន ២០លើក
៦. Bruno Fernandes ទៅកាន់ Antony ក្លិប Manchester United ចំនួន ២០លើក
៧. Morgan Gibbs-White ទៅកាន់ Brennan Johnson ក្លិប Nottingham Forest ការបង្កើតឱកាសចំនួន ២០លើក៕
 


Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com