កីឡាអន្តរជាតិ
អន្តរជាតិ
Dragoni វ័យ ១៦ឆ្នាំ ជាប់ឈ្មោះក្នុងក្រុមនារីអ៊ីតាលីទៅប្រកួត World Cup 2023
04, Jul 2023 , 8:30 am        
រូបភាព
Guilia Dragoni កីឡាការិនីរបស់ក្រុម Barcelona វ័យ ១៦ឆ្នាំ ត្រូវបានបញ្ចូលឈ្មោះក្នុងចំណោមក្រុមនារីអ៊ីតាលី ទាំង២៣រូប សម្រាប់ការប្រកួតពានរង្វាន់ Women’s World Cup 2023។


កីឡាការិនីដ៏ស្រស់ស្អាតរូបនេះ ជាខ្សែបម្រើស្ថិតនៅក្នុងក្រុមនារី Barcelona B ដោយផ្លាស់ពីក្រុម Inter Milan ក្នុងឆ្នាំ ២០២២។ ស្ថិតនៅទឹកដីអេស្ប៉ាញកីឡាការិនីវ័យក្មេងរូបនេះ បង្ហាញទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើល ហើយមានភាពល្បីល្បាញក្នុងនាមជាកីឡាការិនីវ័យក្មេងសញ្ជាតិអ៊ីតាលីដ៏លេចធ្លោរ។


 
កាលពីថ្ងៃទី១ ខែកក្កដា កីឡាការិនី Dragoni បានបង្ហាញខ្លួនប្រកួតលើកដំបូងឱ្យក្រុមអ៊ីតាលីក្នុងការប្រកួតមិត្តភាពទល់ក្រុមម៉ារ៉ុក មុនពេលការសម្រេចជម្រើសរើសឈ្មោះចុងក្រោយពីសំណាក់អ៊ីតាលីនៅ១ថ្ងៃបន្ទាប់។
 
ក្រុមដឹកនាំដោយលោកស្រី Milena Bertolini បានប្រកាសឈ្មោះកូនក្រុមសម្រាប់ប្រជែងពានរង្វាន់បាល់ទាត់ស្ត្រីលំដាប់ពិភពលោក នៅទឹកដីប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដោយសម្បូរដោយការភ្ញាក់ផ្អើល​ កីឡាការិនីដ៏សំខាន់សម្រាប់ក្រុមនារីអ៊ីតាលី Cristiana Girelli, Lisa Boattin និង Manuela Giugliano។


 
ការប្រកួតពានរង្វាន់ Women’s World Cup 2023 នឹងធ្វើឡើងនៅក្នុងប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដោយក្រុមអ៊ីតាលីនឹងចាប់ផ្តើមការប្រកួតទល់ក្រុមអាហ្សង់ទីន ថ្ងៃទី២៤ ខែកក្កដា មុនពេលទៅជួបក្រុមស៊ុយអែត និងជួបអាហ្រ្វិកខាងត្បូងក្នុងពូល G។


 
អ្នកចាំទី៖ Rachele Baldi, Francesca Durante, Laura Giuliani
ខ្សែការពារ៖ Elisa Bartoli, Lisa Boattin, Lucia Di Guglielmo, Martina Lenzini, Elena Linari, Benedetta Orsi, Cecilia Salvai
ខ្សែបម្រើ៖ Arianna Caruso, Valentina Cernoia, Giulia Dragoni, Manuela Giugliano, Giada Greggi, Emma Severini
ខ្សែប្រយុទ្ធ៖ Chiara Beccari, Barbara Bonansea, Sofia Cantore, Valentina Giacinti, Cristiana Girelli, Benedetta Glionna, Annamaria Serturini៕

Tag:
 (Women’s World Cup 2023)
© រក្សាសិទ្ធិដោយ thmeythmey.com