កីឡាអន្តរជាតិ
អន្តរជាតិ
PSG ចុះកិច្ចសន្យា ៥ឆ្នាំយកខ្សែបម្រើកូរ៉េខាងត្បូង Lee Kang-in ពីក្លិប Real Mallorca 09, Jul 2023 , 9:39 pm
× Lee Kang-in កីឡាករក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចូលរួមក្រុម Paris Saint Germain ជាមួយកិច្ចសន្យា ៥ឆ្នាំ ដោយពីផ្លាស់ពីក្រុម Real Mallorca។ នេះបើតាមការ ប្រកាសរបស់ក្លិបទាំងពីរ នៅថ្ងៃទី៨ ខែកក្កដា។
កីឡាករវ័យ ២២ឆ្នាំ មានតួនាទីជាខ្សែបម្រើ បានចំណាយពេល ២រដូវកាលស្ថិតក្នុងក្របខណ្ឌ La Liga ដោយបានបង្ហាញខ្លួនចំនួន ៧៣ប្រកួត នឹងរកបានគ្រាប់បាល់ចំនួន ៧គ្រាប់ និងបញ្ជូនបាល់ចំនួន ១០លើក។
«វាគឺពិតរឿងនឹកស្មានមិនដល់ដែលបានចូលរួមជាមួយ Paris Saint Germain នេះគឺជាក្លិបដ៏ធំមួយក្នុងពិភពលោក ជាមួយនឹងកីឡាករអស្ចារ្យបំផុតលើពិភពលោក។ ខ្ញុំមិនអាចរង់ចាំបានឡើយ សម្រាប់ការប្រកួតដំណើរផ្សេងព្រេងថ្មី។»។ នេះបើតាមសម្តីរបស់ Lee Kang-in។
Lee Kang-in ជាកីឡាករទី៤ ហើយដែលត្រូវបានក្លិប PSG ចុះកិច្ចសន្យានាំយកសម្រាប់រដូវកាលថ្មី ដោយចូលរួមជាមួយនឹងខ្សែបម្រើ Manuel Ugarte, ខ្សែការពារ Milan Skriniar, ខ្សែប្រយុទ្ធ Marco Asensio។
កីឡាករសញ្ជាតិកូរ៉េខាងត្បូង នឹងត្រូវស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹក សញ្ជាតិអេស្ប៉ាញ Luis Enrique បន្ទាប់ពីក្លិបបានបណ្តេញលោក Christophe Galtier ដែលជាគ្រូបង្វឹកចេញក្រោយដឹកនាំបាន ១រដូវកាល៕
Tag:
Lee Kang-in
Paris Saint Germain
© រក្សាសិទ្ធិដោយ thmeythmey.com