ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ក្តៅខ្លួនមែនទេ?សាកវិធីទាំងនេះជាមួយនឹងតែរុក្ខជាតិទាំងនេះ 24, Aug 2023 , 10:59 pm
× តើអ្នកចង់បំបាត់អាការក្ដៅខ្លួន ដោយមិនចាំបាច់លេបថ្នាំមែនទេ? មិនពិបាកឡើយ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានតែរុក្ខជាតិមួយចំនួន។ ខាងក្រោមនេះ យើងនឹងបង្ហាញឱ្យដឹង ពីតែរុក្ខជាតិដែលមានលក្ខណៈសម្បត្តិព្យាបាលអាការក្ដៅខ្លួន៖
១. តែខ្ញី
ក្រៅពីជួយដោះស្រាយបញ្ហាពិបាករំលាយអាហារ ចង្អោរចង់ក្អួត និងក្អួតហើយនោះ ការទទួលទានតែខ្ញីក៏ជួយបំបាត់អាការក្ដៅខ្លួន បានយ៉ាងប្រសើរផងដែរ។ នេះគឺដោយសារតែ “តែខ្ញី” ជួយប្រយុទ្ធប្រឆាំងការឆ្លងមេរោគ ក៏ដូចជាការរលាក និងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
២. តែជីអង្កាម
ក៏ដូចនឹងតែខ្ញីដែរ តែជីអង្កាមមានប្រសិទ្ធភាព បន្ថយកម្ដៅរាងកាយដោយទប់ទល់ប្រឆាំងការឆ្លងមេរោគ។ តែជីអង្កាមក៏មានលក្ខណៈសម្បត្តិជួយឱ្យត្រជាក់ផងដែរ។
៣. តែផ្កា Chamomile
ក្រៅពីជួយឱ្យគេងលក់ស្រួល កាត់បន្ថយស្ត្រេស និងបញ្ហាថប់បារម្ភហើយនោះ តែផ្កា Chamomile ក៏អាចបំបាត់អាការក្ដៅខ្លួនបានយ៉ាងឆាប់រហ័ស។ ដូច្នេះប្រសិនបើជួបប្រទះ ជំងឺគ្រុនក្ដៅ ឬអាការក្ដៅខ្លួន ចូរឆុងតែផ្កា Chamomile ទទួលទាន៕
© រក្សាសិទ្ធិដោយ thmeythmey.com