ជាតិ
តារា Tik Tok និង Facebook លោក ឡុង រ៉ាដា មានការគាំទ្ររាប់លាននាក់ក្នុងបណ្តាញ សង្គម 25, Aug 2023 , 11:58 am
× លោក ឡុង រ៉ាដា (ហៅ Karmin FC អ៊ូហូ) មិនត្រឹមតែជា Influencer ប៉ុណ្ណោះទេ ប៉ុន្តែលោកគឺជាតារា TikTok និង Facebook ដែលមានចំនួនអ្នកគាំទ្រ ជាងមួយលាននាក់ក្នុងប្រទេសកម្ពុជា។ គ្រប់វីដេអូរបស់តារារូបនេះ បានបង្ហោះម្ដងៗមានអ្នកចូលចិត្ត និងទស្សនា ព្រមទាំងតែងតែឱ្យបេះដូងជាច្រើនផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ Karmin FC ក៏ជា Content Creator ម្នាក់តែងតែបង្កើតវីដេអូបែបកំប្លែងៗ អប់រំជាច្រើន ហើយសន្ទុះនៃការគាំទ្រ Karmin FC មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្មីៗនេះតារា TikTok រូបនេះ បានលេចមុខជា BA របស់ក្រុមហ៊ុនសម្រស់ធារ៉ាផង ដែរ ដែលជាផលិតផលកំពុងពេញនិយមក្នុងប្រទេសកម្ពុជា ។ មិនត្រឹមតែជាអ្នកផលិតវីដេអូក្នុង TikTok ដ៏ល្បីម្នាក់លោក Karmin FC ក៏ជាមនុស្សចូលចិត្តធ្វើបុណ្យ ចែករំលែកក្តីស្រឡាញ់ទៅកាន់សហគមន៍តាមរយៈកិច្ចការងារសប្បុរសធម៌ជាច្រើនដូចជា ការចូលរួមជួយកុមារកំព្រា មនុស្សចាស់ និងប្រជាជនខ្សត់ខ្សោយ ។
គិតមកដល់ពេលនេះគណនី TikTok របស់ Karmin FC មានអ្នកតាមដានរហូតទៅដល់ ១.៤ លាននាក់ និង Like ៣២លាន ដែលជាចំនួនមួយដ៏ច្រើនលើសលប់ផងដែររួមជាមួយ Facebook Page ដែលមានអ្នកគាំទ្រជាង 300K៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com