ជាតិ
នយោបាយជាតិ
លោក ម៉ៅ សុផាន់ កាន់តំណែងផ្លូវការបន្តពីលោក ហ៊ុន ម៉ាណែត ជាមេញ្ជាការកងទ័ពជើងគោក 26, Aug 2023 , 10:30 am
× ក្រោយបំពេញការងារស្តីទីចាប់តាំងពីខែមេសាមក ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំង ជាអគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដែលជាតំណែងរបស់លោក ហ៊ុន ម៉ាណែត កន្លងមក។
មុខតំណែងរបស់លោក ម៉ៅ សុផាន់ ត្រូវបានបញ្ជាក់រួចទៅហើយ ដោយសម្តេច ហ៊ុន សែន កាលពីខែមីនា កន្លងមក។ សម្តេចបានអះអាងថា ពេលលោក ហ៊ុន ម៉ាណែត ចេញធ្វើនយោបាយ ហើយបច្ចុប្បន្នជានាយករដ្ឋមន្ត្រី អ្នកដែលជំនួសតំណែងនោះ គឺលោក ម៉ៅ សុផាន់ មិនមែន លោក ហ៊ុន ម៉ានិត កូនប្រុសទី២របស់សម្តេចនោះឡើយ។
កន្លងមក លោក ម៉ៅ សុផាន់ ជាមេបញ្ជាការរងកងទ័ពជើងគោកស្រាប់ និងជាមេបញ្ជាការកងពល តូចលេខ៧០ ឯលោក ហ៊ុន ម៉ានិត បានឡើងតំណែងពីប្រធាននាយកដ្ឋានចារកិច្ច ទៅជាអគ្គមេបញ្ជាការរងកងទ័ពជើងគោក៕
© រក្សាសិទ្ធិដោយ thmeythmey.com