ជាតិ
សង្គមជាតិ
អភិបាលរាជធានីភ្នំពេញ ចាប់ផ្តើមសាកល្បងការផ្តល់សេវារដ្ឋបាល តាម​អនឡាញ
06, Sep 2023 , 2:59 pm        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបថត៖ ពីរដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ រូបថត៖ ពីរដ្ឋបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យអនុវត្តសាកល្បងការផ្តល់សេវារដ្ឋបានតាមប្រព័ន្ធអនឡាញ(Online) ពីថ្ងៃទី៦កញ្ញា តទៅ។  លោក បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការសេវារដ្ឋបាលតាមអនឡាញនេះ គឺមានភាពឆាប់រហ័ស  សន្សំសំចៃកម្រៃ និងពេលវេលារបស់ពលរដ្ឋ។
 
បើតាមសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង  ដំណើរការសាកល្បងនូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញនេះ​ នឹងត្រូវធ្វើឡើងនៅក្នុងវិស័យចំនួន៤។ ក្នុងនោះ មានវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, វិស័យវប្បធម៌ និងវិចិត្រសិល្បៈ និងវិស័យទេសចរណ៍។ 
 
ដ្បិត មានការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញក៏ពិតមែន ប៉ុន្តែពលរដ្ឋទាំងអស់នៅតែអាចមកស្នើសុំសេវាដោយផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយរបស់រាជធានីភ្នំពេញបាន ដដែល។ នេះបញ្ជាក់បន្ថែមរបស់លោក ឃួង ស្រេង៕ 
 

Tag:
 លោក ឃួង ស្រេង
  ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com