ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អឺបេនលែន ចាប់ដៃគូថ្មីជាមួយក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ដើម្បីសម្រួលដល់អតិថិជនបរទេសក្នុងការទិញផ្ទះបុរីចន្ទគីរី
08, Sep 2023 , 8:03 am        
រូបភាព
ក្រុមហ៊ុនអឺបេនលែន បានប្រារព្ធពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការជាមួយ ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក ដើម្បីបំពេញនូវតម្រូវការទីផ្សារ អចលទ្រព្យ និងផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនបរទេសទាំងអស់ ក្នុងការក្លាយជាម្ចាស់គេហដ្ឋាននៅបុរីចន្ទគីរី តាមរយៈរដ្ឋបាលបរធនបាលកិច្ច របស់ ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី។
 
លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និង លោក ព្រឿង សុភាព ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុមហ៊ុនអឺបេនលែន និងក្រុមហ៊ុន ហ្វីលីព ត្រាស់ធី មានគោលដៅរួមមួយ គឺការបំពេញតម្រូវការរបស់អតិថិជនគ្រប់រូប។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គ្រប់អតិថិនជនបរទេសទាំងអស់ នឹងទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមហ៊ុនទាំងពីរ ក្នុងការទិញគេហដ្ឋាននៅបុរីចន្ទគីរី ជាមួយសេវាកម្ម ប្រកបដោយទំនុកចិត្ត និងភាពងាយស្រួល។  
 
កម្មវិធីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ០៧ ខែ កញ្ញា ឆ្នាំ ២០២៣ កន្លងមកនេះ ក្រោមការចូលរួមពីសំណាក់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និង លោក ព្រឿង សុភាព ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ព្រមទាំងថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរផងដែរ។ ការចាប់ដៃគូសហការ គ្នានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការទាក់ទាញការវិនិយោគអន្តរជាតិ បន្ថែមទៀតមកកាន់វិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជា និងពង្រីកវិសាលភាពរួមនៃទីផ្សារ សេវាកម្ម និងផលិតផលដ៏មានគុណភាពល្អ ទៅកាន់វិនិយោគិនបរទេស។
  
រូបថតអនុស្សាវរីយ៍ក្រុមការងារក្រុមហ៊ុន អឺបេនលែន និង ហ្វីលីព ត្រាស់ធី
 
បុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍបុរីដំបូងបង្អស់របស់ក្រុមហ៊ុន អឺបេនលែន (Urbanland)  ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ ២ នៃភាគខាងត្បូងរាជធានីភ្នំពេញ មានចម្ងាយប្រមាណត្រឹមតែ ១០ នាទីប៉ុណ្ណោះពីផ្សារទំនើប អុី អនម៉ល មានជ័យ ។ បច្ចុប្បន្ននេះ បុរីចន្ទគីរីបានប្រគល់គេហដ្ឋានជូនម្ចាស់ផ្ទះ ជាផ្លូវការ និងស្វាគមន៍ម្ចាស់គេហដ្ឋានគ្រប់រូបចូលមករស់នៅក្នុងផ្ទះថ្មីរបស់ពួកគាត់។ ទន្ទឹមនឹងនេះ បុរីចន្ទគីរី ក៏បានចាប់ផ្តើមបើកលក់គម្រោងទី ២ របស់ខ្លួនជាផ្លូវការហើយ ជាមួយនឹងការផ្តល់ជូនតម្លៃ ពិសេសជារៀងរាល់ខែ និងការបង់ប្រាក់ទាបបំផុតត្រឹមតែ $856/ខែឡើងទៅ។ បុរីចន្ទគីរីគម្រោងទី ២ គឺជាគម្រោងបុរី ដែលមានចម្ងាយត្រឹមតែ ៥០០ ម៉ែត្រប៉ុណ្ណោះពីផ្លូវជាតិលេខ ២ និងស្ថិតនៅតាមបណ្ដោយមាត់ស្ទឹងព្រែកត្នោត និងមិនឆ្ងាយប៉ុន្មានពីគម្រោងទី1។ 
 
ផ្ទះគម្រូបុរីចន្ទគីរីគម្រោងទី2
 
ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី  (ខេមបូឌា) ឯ.ក ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ហ្វីលីព ភីអិលស៊ី ដែលមានបទពិសោធន៍ជាង១០ ឆ្នាំ រួចមកហើយក្នុងវិស័យធនាគារ និងគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២២ បន្ទាប់ពីច្បាប់ស្តីពីបរធនបាលកិច្ចត្រូវបានអនុម័តកាលពីឆ្នាំ ២០១៩ ដែលអនុញ្ញាតឲ្យជនបរទេសអាចមានសិទ្ធិ កាន់កាប់អចលនទ្រព្យ តាមរយៈក្រុមហ៊ុនបរធនបាលកិច្ចនៅក្នុងប្រទេសកម្ពុជា។ 
 
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន អឺបេនលែន បានសហការជាមួយធនាគារដៃគូចំនួន 5 ផ្សេងទៀតរួចមកហើយរួមមាន៖ ធនាគារស្ថាបនា( Sathapana Bank) ធនាគារ ស៊ីអាយអិមប៊ី (CIMB) ធនាគារចិន( BANK OF CHINA) ធនាគារប្រេដ (BRED BANK)  និងធនាគារជេត្រាស់ រ៉ូយ៉ាល់ (J Trust Royal) ដើម្បីផ្តល់ភាពងាយស្រួល ក្នុងការធ្វើប្រាក់កម្ចីទិញផ្ទះបុរីចន្ទគីរី ដោយទទួលបានអត្រាការប្រាក់ទាបចាប់ពី 4.69% និងទំហំប្រាក់កម្ចីរហូតដល់ 100% ក្នុងរយៈពេល ២៥ ឆ្នាំផងដែរ។
 


បុរីចន្ទគីរី ផ្តោតសំខាន់លើការរចនាលំនៅឋានដែលហ៊ុមព័ទ្ធដោយធម្មជាតិបៃតង និងជាសហគមន៍ ដ៏ជិតស្និទ្ធមួយ ដើម្បីផ្តល់ជូននូវការរស់នៅដែលប្រសើរជាងមុន ដែលខុសប្លែកពីគម្រោងបុរីដទៃទៀត។ សូមកុំភ្លេចអញ្ជើញមកទស្សនាផ្ទះគំរូបុរីចន្ទគីរីដោយផ្ទាល់ ក្នុងពេលឥឡូវនេះ ដើម្បីទទួលបានការផ្តល់ជូន ពិសេសរហូតដល់ USD 100,000។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងបុរីចន្ទគីរី និង ការប្រឹក្សាយោបល់ ផ្សេងៗ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ : 061 888 580/015 588 580៕
 
 រូបភាពតំណាងប្លង់មេបុរីចន្ទគីរីគម្រោងទី 1និងគម្រោងទី2

 
(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com