កីឡាអន្តរជាតិ
អន្តរជាតិ
Caicedo និង Bellingham កីឡាករអាយុក្រោម ២១ឆ្នាំ មានតម្លៃផ្ទេរលើស ១០០លានដុល្លារ
17, Sep 2023 , 9:39 am        
រូបភាព
ការដោះដូរកីឡាករនៅដើមរដូវកាល ២០២៣-២៤ សម្បូរទៅដោយកីឡាករមានសមត្ថភាពខ្លាំងៗ ជាពិសេសការផ្ទេរលើកីឡាករវ័យក្មេង ដែលកំពុងមានភាពលេចឆ្លោខ្លាំងក្នុងពិភពបាល់ទាត់។


នាពេលបច្ចុប្បន្នកីឡាករវ័យក្មេងកំពុងពេញសមត្ថភាព បានបង្ហាញនូវទម្រង់លេងដ៏ល្អមិនថាស្ថិតនៅក្នុងទីតាំងប្រយុទ្ធ, បម្រើ, និងការពារឡើយ។ ទម្រង់របស់ពួកគេធ្វើបានល្អពីប្រកួតមួយទៅប្រកួតមួយ ហើយជួយក្រុមយកឈ្នះការប្រកួតជាបន្តបន្ទាប់ ដែលធ្វើឱ្យក្លិបខ្លាំងៗនៅក្នុងតំបន់អឺរ៉ុប ជាពិសេសលីគកំពូលទាំង ៥ ចាប់អារម្មណ៍ចង់បានពួកគេទៅចូលរួមក្រុម។
 
កីឡាករវ័យក្មេងមានសមត្ថភាពទាំងអស់នោះ បានធ្វើឱ្យក្លិបដែលបានកសាងរូបគេទទួលបានប្រាក់ចំណេញយ៉ាងច្រើន ពីការផ្ទេរ ព្រោះតែក្លិបដែលចង់បានពួកគេខ្លាំង និងត្រូវចំណាយប្រាក់ឱ្យខាងតែបានដើម្បីយកពួកគេទៅចូលរួមពង្រឹងក្រុម។ កីឡាករវ័យក្មេងដែលមានបច្ចកទេសខ្ពស់ និងទម្រង់លេងខ្លាំង បច្ចុប្បន្នមានតម្លៃលើសពី ៥០លានដុល្លារឡើងទៅក្នុងទីផ្សារ បើទោះបីជាកិច្ចសន្យារបស់ពួកគេជាមួយក្លិបចាស់ដែលគេកំពុងលេងនៅសល់រយៈពេល ២ ឆ្នាំ ឬក៏ ១ឆ្នាំក្តី។


 
ខាងក្រោមនេះជាកីឡាករវ័យត្រឹម និងក្រោម ២១ឆ្នាំ ដែលមានតម្លៃខ្លួនថ្លៃបំផុត ៖
 
១. Moises Caicedo ពីក្រុម Brighton & Hove Albion ផ្លាស់ទៅ Chelsea ១១៦លានអឺរ៉ូ (១២៤លានដុល្លារ)
២. Jude Bellingham ពីក្រុម ​Borussia Dortmund ផ្លាស់ទៅ Real Madrid ១០៣លានអឺរូ (១១០លានដុល្លារ)
៣. Josko Gvardiol ពីក្រុម RB Leipzig ផ្លាស់ទៅ Manchester City ៩០លានអឺរ៉ូ (៩៦,៥លានដុល្លារ)
 
៤. Rasmus Hojlund ពីក្រុម Atalanta ផ្លាស់ទៅ Manchester United ៧៥លានអឺរ៉ូ (៨០,៤លានដុល្លារ)
៥. Romeo Lavia ពីក្រុម Southampton ផ្លាស់ទៅ Chelsea ៦២,១លានអឺរ៉ូ (៦៦,៦លានដុល្លារ)
៦. Jeremy Doku ពីក្រុម Rennes ផ្លាស់ទៅ Manchester City ៦០លានអឺរ៉ូ (៦៤,៣៣លានដុល្លារ)
 
៧​. Cole Palmer ពីក្រុម Manchester City ផ្លាស់ទៅ Chelsea ៤៧លានអឺរ៉ូ (៥០,៤លានដុល្លារ)
៨. Bradley Barcola ពីក្រុម Lyon ផ្លាស់ទៅ Paris Saint Germain ៤៥លានអឺរ៉ូ (៤៨,៣លានដុល្លារ)
៩. Grabri Veiga ពីក្រុម Celta Vigo ផ្លាស់ទៅ Al Ahli ៤០លានអឺរ៉ូ (៤២,៩លានដុល្លារ)
១០ Ryan Gravenberch ពីក្រុម Bayern Munich ផ្លាស់ទៅ Liverpool ៤០លានអឺរ៉ូ (៤២,៩លានដុល្លារ)៕
 


Tag:
 Top 10
  Jude Bellingham
© រក្សាសិទ្ធិដោយ thmeythmey.com