កីឡាអន្តរជាតិ
អន្តរជាតិ
ក្រុមបាលទាត់២៣ ត្រូវប្រជែងនៅ Asian Games ក្នុងនោះមានក្រុមអាស៊ាន ថៃ វៀតណាម ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ា
18, Sep 2023 , 7:59 am        
រូបភាព
ក្រុមបាល់ទាត់ U23 កូរ៉េខាងត្បូង ដែលគ្រងជើងឯកAsian Games ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី
ក្រុមបាល់ទាត់ U23 កូរ៉េខាងត្បូង ដែលគ្រងជើងឯកAsian Games ឆ្នាំ២០១៨ នៅឥណ្ឌូណេស៊ី
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិតំបន់អាស៊ីអាយុក្រោម២៣ឆ្នាំ ចំនួន២៣ក្រុម ដែលក្នុងនោះមានក្រុមពីតំបន់អាស៊ីអាគ្នេយ៍ចំនួន៤ រួមមាន ឥណ្ឌូណេស៊ី ថៃ​ វៀតណាម និងមីយ៉ាន់ នឹងត្រូវប្រកួតប្រជែងគ្នាក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ Asian Games នៅប្រទេសចិន។ ២៣ក្រុម ដែលចែកចេញពី៦ពូល នឹងត្រូវចាប់ផ្តើមប្រកួតវគ្គសន្សំពិន្ទុ ចាប់ពីថ្ងៃទី១៩ ខែកញ្ញាតទៅ។ U23 កូរ៉េខាងត្បូង ជាក្រុមម្ចាស់ការពារតំណែងជើងឯក។


ព្រឹត្តិាករណ៍កីឡាអាស៊ីលើកទី១៩ ឆ្នាំ២០២៣ ដែលរៀបចំនៅទីក្រុងហានចូវ ប្រទេសចិន នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកញ្ញា និងបិទទៅវិញនៅថ្ងៃទី៨ ខែតុលា។ វិញ្ញសាបាល់ទាត់ បាល់ទះ និងកីឡាមួយចំនួនទៀត ត្រូវចាប់ផ្តើមមុនពីថ្ងៃទី១៩ ខែកញ្ញា។
 
វិញ្ញាសាបាល់ទាត់បុរស U23 មាន២៣ប្រទេសចូលរួម ដោយចែកជា៦ពូល ពី A ដល់ F និងក្នុងមួយពូលមាន៤ក្រុម លើកលែងតែពូល D ដែលមានត្រឹម៣ក្រុម។​ ក្នុងចំណោម២៣ក្រុម មាន៣ប្រទេសចេញពីតំបន់អាស៊ីអាគ្នេយ៍ផងដែរ​ រួមមាន ថៃ​ វៀតណាម និងមីយ៉ាន់។
 
កាលពីឆ្នាំ២០១៨ ដែលឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ ក្រុមបាល់ទាត់ U23 កូរ៉េខាងត្បូង គ្រងជើងឯក Asian Games តាមរយៈការយកឈ្នះជប៉ុន ២-១ នៅវគ្គផ្តាច់ព្រ័ត្រ។
ក្រុមបាល់ទាត់ U23 ទាំង២៣ប្រទេស ដែលចូលរួមប្រកួតប្រជែង Asian Games ឆ្នាំ២០២៣ រួមមាន៖
 
ពូល A ម្ចាស់ផ្ទះចិន បង់ក្លាដែស មីយ៉ាន់ និងឥណ្ឌា
ពូល B វៀតណាម អារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ និងម៉ុងហ្គោលី
ពូល C អ៊ូសបេគីស្ថាន ស៊ីរី ហុងកុង និង អាហ្វហ្កានីស្ថាន
ពូល D ជប៉ុន ប៉ាឡេស្ទីន និងកាតា
ពូល E ម្ចាស់ការពារជើងឯក កូរ៉េខាងត្បូង បារ៉ែន ថៃ និងកូវ៉ែត
ពូល F កូរ៉េខាងជើង ឥណ្ឌូណេស៊ី កៀហ្ស៊ីស៊ីស្ថាន និងឆាយនីសតៃប៉ិ៕
 

Tag:
 Asian Games
© រក្សាសិទ្ធិដោយ thmeythmey.com