ជាតិ
​សមត្ថភាពសម្តែងរបស់ លោក លីម៉ីង-Lee Minh អគ្គនាយកក្រុមហ៊ុនThe First Man កំពុង​អង្រួន​បេះដូងអ្នកគាំទ្រ
05, Aug 2022 , 10:23 am        
រូបភាព
ភ្នំពេញ៖ គ្រប់គ្នាកំពុងផ្ទុះការស្ញើចសរសើរ សមត្ថភាពសម្តែង របស់ លោក លីម៉ីង-Lee Minh ក្នុងវីដេអូខ្លីបខ្លី ដែលស្តីពីទឹកចិត្តសប្បុរសធម៌ នៅលើបណ្តាញសង្គម TikTok ដែលមាន អ្នកទស្សនារហូតដល់ 4M និង អ្នកឲ្យបេះដូង 588.6K។
 
មានទេពកោសល្យតាំងពីកំណើត លោក លីម៉ីង-Lee Minh មិនត្រឹមតែមានថ្វីមាត់ ពូកែ​លក់លើអនឡាញ ប៉ុណ្ណោះទេ ថែមទាំងការសម្តែង និងដឹកនាំផលិតវីដេអូខ្លីបខ្លីៗ គឺ​ត្រូវ​បាន​មហាជនមិនសរសើរមិនបានតែម្តង។ ត្រឹមតែមួយប៉ព្រិចភ្នែក TikTok របស់​លោក​ដែល​មានឈ្មោះថា លីម៉ីង-Lee Minh (@thefirstman_by_leeminh) ទទួលបានអ្នកតាម​ដាន​ចំនួន 934.9K Followers និងអ្នកចុចឡាចរហូតដល់ទៅ 7.3M Likes ។ ចំណែ​ក​ឯ​ហ្វេសប៊ុក​ដែលមានឈ្មោះថា “The First Man (លី ម៉ីង) មានអ្នកតាមដានរហូតដល់ទៅ 779K Followers ហើយមានអ្នកទស្សនាវីដេអូហក់ដល់ 3.7M ​ផងដែរ។ 
 
លោក លីម៉ីង-Lee Minh បានឲ្យដឹងថា ក្នុងនាមជាអ្នករកស៊ីលើអនឡាញមួយរូប មិនត្រូវ​ចេះ​តែមួយមុខនោះទេ គឺត្រូវចេះបត់បែនតាមនិន្នាការនៃសង្គម ក៏ដូចជាសង្គមឌីជីថល ទើប​អាចឈរជើងលើទីផ្សារជាប់ អាចស្រ័យហេតុនេះទើប លោក លីម៉ីង-Lee Minh បាន​ងាក​មកសម្តែង ក៏ដូចជាផលិតវីដេអូខ្លីៗ បង្ហោះលើបណ្តាញសង្គម ដែលស្តែងពីជីវិត​ពិតនៃការរស់នៅ ការប្រកបរបរអាជីវកម្ម និងបេសកម្ម​សប្បុរសធម៌។ 
 


លោក លីម៉ីង-Lee Minh បានបន្ថែមថា ៖ “ខ្ញុំគិតថា នេះគឺជាសម័យ គេពេញនិយម មាតិកា​វីដេអូ អាស្រ័យហេតុនេះ ប្រសិនបើចង់ល្បី មានអ្វីទៅពិបាក ដោយគ្រាន់តែសម្លឹង​មើល​តម្រូវការ​មហាជន ថាពួកគាត់ចូលចិត្តអ្វី ហើយចង់បានមាតិកាបែបណាដែរ អាស្រ័យហេតុ​នេះ យើងត្រូវផលិតវីដេអូឲ្យចំគោលដៅរបស់ពួកគាត់”។ 
 
សូមបញ្ជាក់ផងដែរថា លោក លីម៉ីង-Lee Minh គឺជាអគ្គនាយក ក្រុមហ៊ុន The First Man ហើយ​បច្ចុប្បន្ន កំពុងផ្ទុះការគាំទ្រខ្លាំង ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូចឃើញស្រាប់ឡេ​លាបក្លៀក និង ម្ស៉ៅល្មៀតបំបាត់មុនម៉ាក The First Man មានអ្នកប្រើប្រាស់រាប់ម៉ីននាក់ ដែល​ផ្តល់នូវឱកាសការងារដោយផ្ទាល់ និងដោយប្រយោលដល់ប្រជាជនខ្មែរ​ ក៏ដូចជា​សិល្បករសិល្បការិនី មានកម្រិតជីវភាពកាន់តែប្រសើរមួយកម្រិតទៀត៕
 










© រក្សាសិទ្ធិដោយ thmeythmey.com