ជាតិ
ពីនេះ ពីនោះ
«កម្មភាព» គឺភាពមាន​ការងារធ្វើ ពេលគ្រប់អាយុធ្វើការ មានសមត្ថភាព..
06, Oct 2023 , 7:29 am        
រូបភាព
ធ្លាប់​តែប្រើ​ប្រាស់ពាក្យ «សកម្មភាព» ប៉ុន្តែវចនានុក្រម​ខ្មែរ២០២២របស់ក្រុម​ប្រឹក្សាជាតិភាសាខ្មែរ​ មាន​ពន្យល់​​ពាក្យ​ថ្មីគឺ «កម្មភាព» ដែល​ស្ថិតក្នុងវិស័យសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ (សេ.ហិ.)។
 
«កម្ម​ភាព»ភាពមានការងារធ្វើកើតឡើងក្នុងស្ថានភាពដែលមនុស្សម្នាក់គ្រប់អាយុធ្វើការ មានសមត្ថភាព មានបំណងធ្វើការស្វះស្វែងរកការងារធ្វើ និងអាចរកការងារធ្វើបាន :  រាជរដ្ឋាភិបាលមានគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តដើម្បីបង្កើនអត្រាកម្មភាព។  
 
«សកម្មភាព»​ គឺ​ភាពដែលប្រកបដោយកម្ម; ដំណើរដែលមានកិច្ចការប្រព្រឹត្តទៅជានិច្ច, ការកម្រើករវើកឥតឈប់ឈរ, ការបំពេញមុខការងារផ្សេងៗ, ... :  ធ្វើសកម្មភាព, បំពេញសកម្មភាព៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com