កីឡាជាតិ
ជាតិ
MPL Kh ៖ CFU Gaming, See You Soon ឡើងប៉ះគ្នាដណ្តើមកៅអីវគ្គផ្តាច់ព្រ័ត្រ
06, Oct 2023 , 6:08 pm        
រូបភាព
ក្រុម CFU Gaming និង See You Soon នឹងត្រូវប៉ះគ្នានៅវគ្គផ្តាច់ព្រ័ត្រ Playoffs Upper Bracket ក្រោយយកឈ្នះការប្រកួតរៀងៗខ្លួននៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃការប្រកួតពានរង្វាន់ Mobile Legends Bang Bang Professional League (MPL Cambodia) រដូវកាលទី៥ នាថ្ងៃទី៦ ខែតុលា។


ការប្រកួតដែលចាប់ផ្តើមតាំងពីរសៀលវេលាម៉ោង ១ មក ក្រុម CFU Gaming បានបំបាកក្រុម Team MAX ដោយលទ្ធផលវគ្គ ៣-០ ដើម្បីឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ Upper Bracket ក្នុងការដណ្តើមកៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រ (Grand Finals)។ 
 
ចំណែកក្រុម See You Soon ដែលបានបំបាក់ក្រុម BURN x FLASH ដែលជាការប្រកួតដ៏ស្វិតស្វាញ និងមានអ្នកគាំទ្រទន្ទឹមរង់ចាំទស្សនាជាច្រើន បានបញ្ចប់ទៅដោយលទ្ធផល ៣-០ ដូចទៅនឹងការប្រកួតគូទីមួយផងដែរ។ See You Soon ឡើងប៉ះ CFU Gaming នៅវគ្គផ្តាច់ព្រ័ត្រ Upper Bracket។ 
 
ក្រុម Team MAX និង BURN x Flash នឹងត្រូវធ្លាក់ទៅកាន់ការប្រកួតនៅវគ្គជម្រុះ Lower Bracket ដើម្បីស្វែងរកឱកាសបន្តប្រជែងការប្រកួតវិលត្រឡប់មកកាន់វគ្គផ្តាច់ព្រ័ត្រ Grand Finals ឡើងវិញ។
 
ការប្រកួតរវាង CFU Gaming និង See You Soon នៃវគ្គផ្តាច់ព្រ័ត្រ Playoffs Upper Bracket វេលាម៉ោង ៧យប់ តទៅ នាថ្ងៃនៃការប្រកួតដដែល ក្រោយក្រុមតាំងពីប្រកួតឈ្នះរៀងៗខ្លួន។ ការប្រកួតទីបីក្នុងថ្ងៃទី៦ ខែតុលា គឺដើម្បីស្វែងរកក្រុមដែលឡើងទៅអង្គុយរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ (Grand Finals) ដណ្តើមពានរង្វាន់នៃព្រឹត្តិការណ៍ MPL Cambodia រដូវកាលទី៥ នេះ៕
 

Tag:
 MPL Cambodia
  កីឡាអេឡិចត្រូនិក
© រក្សាសិទ្ធិដោយ thmeythmey.com