ជាតិ
ព័ត៍មានសុខភាព
អត្ថបទពាណិជ្ជកម្ម
នារីៗ ដែលតែងតែមានការឈឺចាប់ពេលមករដូវគួរអានអត្ថបទមួយនេះ 10, Oct 2023 , 11:29 am
× ការមករដូវ គឺជាការហូរឈាមតាមទ្វារមាសធម្មតា ដែលកើតឡើងជាផ្នែកនៃវដ្តប្រចាំខែរបស់ស្ត្រី។ ស្ត្រីជាច្រើនមានរដូវឈឺចាប់នៅពេលមករដូវ។ ការឈឺចាប់ពេលមករដូវភាគច្រើនជាការឈឺចុកចាប់នៅផ្នែកខាងក្រោមពោះរបស់អ្នក ឬក៏អាចមានរោគសញ្ញាផ្សេងទៀតដូចជា ឈឺខ្នងផ្នែកខាងក្រោម ចង្អោរ រាក និងឈឺក្បាល។
តើហេតុអ្វីបានជាមានការឈឺចាប់ពេលមករដូវ?
ការឈឺចាប់ពេលមករដូវកើតឡើងនៅពេលដែលស្បូនរបស់អ្នករឹតបន្តឹងអំឡុងពេលមករដូវ។ ជារឿយៗវាជារឿងធម្មតានៃវដ្តរដូវ។ ពេលខ្លះការឈឺចាប់ពេលមករដូវអាចបណ្តាលមកពីស្ថានភាពផ្សេងទៀតដូចជា៖
- ជាលិកាស្បូនលូតលាស់នៅកន្លែងផ្សេងទៀត (endometriosis និង adenomyosis)
- ការលូតលាស់ដុំសាច់ក្នុងស្បូន និងជុំវិញស្បូន
- ការឆ្លងមេរោគលើស្បូន បំពង់ស្បូន និងអូវែរ (រលាកអាងត្រគាក)
- ការដាក់កងក្នុងស្បូន (IUD) ក៏អាចបណ្តាលឲ្យមានការឈឺចាប់ពេលមករដូវផងដែរ ជាពិសេសក្នុងអំឡុងពេល ៣ ទៅ ៦ ខែដំបូងបន្ទាប់ពីការដាក់បញ្ចូល។
តើអ្នកគួរដោះស្រាយការឈឺចាប់ពេលមករដូវដោយរបៀបណា?
ដើម្បីជួយសម្រួលការឈឺចាប់ពេលមករដូវ អ្នកអាចសាកល្បង៖
- ធ្វើការស្អំផ្នែកខាងក្រោមនៃពោះរបស់អ្នកជាមួយនឹងដបទឹកក្ដៅ ឬបន្ទះកម្ដៅ
- ងូតទឹកក្តៅ
- ហាត់ប្រាណ
- អនុវត្តវិធីសាស្ត្របន្ធូរអារម្មណ៍ រួមទាំងយូហ្គា និងសមាធិ
- សម្រាកឲ្យបានគ្រប់គ្រាន់ និងជៀសវាងការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ផងដែរ
- អ្នកក៏អាចសាកល្បងប្រើថ្នាំបំបាត់ការឈឺចាប់ដោយគ្មានវេជ្ជបញ្ជា (OTC) ដូចជាថ្នាំគីណាល់ ឬពពួកថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាស្តេរ៉ូអ៊ីត (NSAIDs)។
ប្រភព៖
សម្របសម្រួលដោយ៖ ឱសថការី លីណ្ណា ជិញជិញ
© រក្សាសិទ្ធិដោយ thmeythmey.com