ជាតិ
ពីនេះ ពីនោះ
«បង់សៀត, បង្សៀត, បង់ម្សៀត» មានន័យថា បង់​ប្រយោជន៍, អសារឥតការ
15, Oct 2023 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«បង់សៀត, បង្សៀត ឬ បង់ម្សៀត» ជាគុណកិរិយា និងជាគុណ​នាម ដែលមាន​ន័យថា ដែលអសារឥតការ, ដែលបោះបង់ចោល, ដែលគួរចោល។ នេះ​បើតាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​២០២២ របស់​ក្រុម​ប្រឹក្សាជាតិភាសាខ្មែរនៃរាជ​បណ្ឌិត្យ​សភាកម្ពុជា។
 
ខូចបង់សៀត, ដាក់ចោលបង់សៀត ឬខូចបង់ម្សៀត។  តាម​វចនានុក្រុមយើង​អាច សរសេរ «បង់សៀត» ជា «បង្សៀត» ក៏បាន ពីព្រោះ ស ជា អវគ្គ អាចនៅក្រោម ង បាន, ដូចជា ពង្ស, អង្សា ជាដើមនោះដែរ។ ដូចគ្នា​ផងដែរចំពោះពាក្យ «បង់​ម្សៀត» :  ខូចបង់ម្សៀត។  
 
«ម្សៀត» គឺប្រយោជន៍, សេចក្ដីកើតការ :  មានម្សៀត។  ចោលម្សៀត មានន័យថា មិនកើតការ, មិនបានការ, ប្រើការមិនកើត :  មនុស្សចោលម្សៀត, របស់ចោលម្រៀត។   ចោលម្សៀត! ជាពាក្យទ្រគោះ មានន័យថា មោឃៈ!។  មានម្សៀត មានន័យថា ដែលមានប្រយោជន៍, ដែលបានការ៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com