កីឡាអន្តរជាតិ
អន្តរជាតិ
FIFA នឹងកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅក្នុងការប្រកួត World Cup 2030
12, Oct 2023 , 8:39 am        
រូបភាព
សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នឹងចាត់វិធានការដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន នៅក្នុងការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣០។
 
កាលពីសប្តាហ៍មុន FIFA ធ្លាប់បានប្រកាសដោយភាពភ្ញាក់ផ្អើល ដែលប្រទេសអេស្ប៉ាញ ព័រទុយហ្កាល់ និងម៉ារ៉ុក នឹងត្រូវរៀបចំការប្រកួតព្រឹត្តិការណ៍ World Cup 2030 ខណៈដែលប្រទេសអ៊ុយរូហ្កាយ អាហ្សង់ទីន និងប៉ារ៉ាហ្កាយ ត្រូវរៀបចំការប្រកួតបើកឆាកចំនួន ៣ តែប៉ុណ្ណោះ ដើម្បីជាការគម្រប់ខួប ១០០ឆ្នាំ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក។
 
ការសម្រេចចិត្តរៀបចំការប្រកួតនៅប្រទេសចំនួន ៦ មកពីទ្វីបចំនួន ៣ផ្សេងគ្នា បានធ្វើឱ្យមានរងការរិះគន់ខ្លាំងពីសំណាក់សកម្មជនអាកាសធាតុ ថានឹងធ្វើឱ្យមានការកើនឡើងការបំភាយឧស្ម័នដោយការកើនឡើងនៃការធ្វើដំណើរបន្ថែមអំឡុងពេលប្រកួត។
 
«សម្រាប់ព្រឹត្តិការណ៍ទី ១០១លើក នឹងត្រូវលេងក្នុងមូលដ្ឋានប្រទេសដែលនៅជិតខាង ស្ថិតក្នុងភូមិសាស្ត្រទ្វីបជាប់គ្នា និងជាមួយគ្នានេះ ក៏នឹងមានបណ្តាញដឹកជញ្ជូន ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍន៍យ៉ាងល្អ។ FIFA នឹងចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននៃការប្រកួត FIFA World Cup ហើយតាមទស្សនៈប្រកបដោយនិរន្តរភាព វាក៏មានតម្លៃផងដែរ ដែលនិយាយថាការដេញថ្លៃតែមួយគត់ បានកាត់បន្ថយការធ្វើដំណើរយ៉ាងខ្លាំងទាក់ទងនិងការចុះពិនិត្យទីតាំង និងការប្រជុំផ្សេងៗ។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA នៅលើគេហទំព័រផ្លូវការណ៍ខ្លួន។
 
ការប្រកួត World Cup នៅឆ្នាំ ២០៣០ FIFA ក៏បានអះអាងថាប្រទេសអ៊ុយរូហ្កាយ អាហ្សង់ទីន និងប៉ារ៉ាហ្កាយ អាចនឹងទទួលបានកៅអីសម្រាប់ការប្រកួតដោយស្វ័យប្រវត្តិផងដែរ។ ដូច្នេះក្រុមចំនួន ៦ ពីចំណោម ៤៨ក្រុម គឺឈ្នះសំបុត្រការប្រកួតស្វ័យប្រវត្តិ។
 
FIFA បញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនដូច្នេះថា ៖ «ម៉ារ៉ុក, ព័រទុយហ្កាល, អេស្ប៉ាញ គឺជាម្ចាស់ផ្ទះរៀបចំការប្រកួត ហើយអ៊ុយរូហ្កាយ, អាហ្សង់ទីន និងប៉ារ៉ាហ្កាយ រៀបចំការប្រកួតដើម្បីអបអរការគម្រប់ខួប ១០០ឆ្នាំ នឹងត្រូវជាប់ដោយស្វ័យប្រវត្តិ ដោយកៅអីនៅតាមទ្វីបរបស់ពួកគេសម្រាប់ការប្រកួត។»៕
 

Tag:
 World Cup
  World Cup 2030
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com