ជាតិ
ពីនេះ ពីនោះ
«ឡូយ» គឺ ស្អាត, សង្ហា តែ «ឡូយថូយ» មានន័យថា ខ្ជីខ្ជា, ផ្តេសផ្តាស 18, Oct 2023 , 7:29 am
× វចនានុក្រមខ្មែរ២០២២របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំណត់និយមន័យនៃពាក្យ «ឡូយ» ដោយផ្តាច់ចេញពីពាក្យ «ឡូយថូយ»។
ឡូយ (គុ., គុ.កិ.) មានន័យថា ស្អាត សង្ហា : ស្លៀកពាក់ឡូយ, រាងឡូយ។ ពាក្យប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ ដែលពីមុនគេសំដៅសេចក្ដីថា "ផ្ដាស, ផ្ដេសផ្ដាស" : មនុស្សឡូយ, គំនិតឡូយ; កុំឡូយពេក!
ឡូយថូយ (គុ., គុ.កិ.) ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស : គំនិតឡូយថូយ; ធ្វើការឡូយថូយ៕
© រក្សាសិទ្ធិដោយ thmeythmey.com