កីឡាអន្តរជាតិ
អន្តរជាតិ
Aston Villa ឈ្នះ West Ham លើកដំបូងក្នុងរយៈពេល ៨ឆ្នាំ នៅ EPL
23, Oct 2023 , 10:50 am        
រូបភាព
Aston Villa បានបង្ហាញភាពលេចធ្លោករបស់ខ្លួនដោយយកឈ្នះ West Ham United ក្នុងលទ្ធផល ៤-១ ក្នុងការក្របខណ្ឌ Premier League សប្តាហ៍ទី៩ នៅយប់ថ្ងៃទី២២ ខែតុលា។ នេះក៏ជាជ័យជម្នះលើកដំបូងរបស់ Aston Villa លើ West Ham ក្នុងរយៈពេល ៨ឆ្នាំផងដែរ។
លទ្ធផល ៤-១ ដែលជួយនាំជ័យជម្នះបំបែកកំណត់ត្រាដល់ក្រុម Aston Villa កីឡាករ Douglas Luiz ស៊ុតបាល់ ២គ្រាប់ម្នាក់ឯង ខណៈដែលគ្រាប់បាល់ ២គ្រាប់ផ្សេងទៀតរកបានដោយកីឡាករ Ollie Watkins និង Leon Bailey។ Aston ឡើងឈរនៅចំណាត់ថ្នាក់លេខ ៥ មានគម្លាត ២ពិន្ទុពីតំបន់កំពូលទាំង ៤។ ១គ្រាប់របស់ក្រុម West Ham United ធ្វើបានដោយកីឡាករ Jarrod Bowen។
 
ក្រុមរហស្សនាមញញ្ញួយក្ស មានគម្លាត ៥ពិន្ទុ ពីក្រុម Aston Villa ហើយដែលជាការបរាជ័យ ៣ប្រកួតជាប់ៗគ្នាក្នុងរដូវកាល ២០២៣-២៤។ សម្រាប់ក្រុម Aston Villa ត្រូវរងចាំរយៈពេល​វែងក្នុងការអាចយកឈ្នះលើក្រុម West Ham បានដែលជាគូប្រជែង។
 
បើគិតត្រឹមរយៈពេល ៨ឆ្នាំចុងក្រោយ Aston ទើបតែយកឈ្នះលើកដំបូងលើក្រុម West Ham តែប៉ុណ្ណោះ។ បើតគិតចាប់ពីឆ្នាំ ២០១៣ មក នេះជាការឈ្នះលើកទី២ ក្នុងរយៈពេល ១០ឆ្នាំ សម្រាប់ក្រុម Aston Villa ទៅលើក្រុម West Ham។
 
​ជាមួយជ័យជម្នះដដែលបានធ្វើឱ្យក្រុមដែលស្ថិតក្រោមការដឹកនាំរបស់លោក Unai Emery រកបានជ័យជម្នះក្នុងទឹកដីចំនួន ១០លើកជាប់ៗគ្នា និងជាលើកដំបូងសម្រាប់ក្រុម Aston Villa ក្នុងរយៈពេល ៣០ឆ្នាំ។
 
ខាងក្រោមនេះជាការប្រកួតរបស់ក្រុមដទៃនៃជំនួប Premier League ៖
 
Liverpool ឈ្នះលើក្រុម Everton លទ្ធផល ២-០
Bournemouth ចាញ់ក្រុម Wolves លទ្ធផល ២-១
Brentford ឈ្នះលើក្រុម Burnley លទ្ធផល ៣-០
Manchester City ឈ្នះលើក្រុម Brighton & Hove Albion លទ្ធផល ២-១
Newcastle United ឈ្នះលើក្រុម Crystal Palace លទ្ធផល ៤-០
Nottingham Forest ស្មើក្រុម Luton Town លទ្ធផល ២-២
Chelsea ស្មើក្រុម Arsenal លទ្ធផល ២-២
Sheffield United ចាញ់ក្រុម Manchester United លទ្ធផល ២-១៕
 

Tag:
 Aston Villa
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com