កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ដាក់បម្រាប Gomez ២ឆ្នាំ ក្រោយតេស្តឃើញសារធាតុហាមឃាត់ តែសមីថាជាទឹកសេរ៉ូក្អកកូនប្រុស
23, Oct 2023 , 6:59 pm        
រូបភាព
កីឡាករ Papu Gomez ដែលរួមចំណែកជួយអាហ្សង់ទីនឈ្នះ FIFA World Cu ឆ្នាំ២០២២ បង្ហាញការមិនពេញចិត្ត ចំពោះការរធ្វើតេស្តរកសារធាតុញៀនលើខ្លួន ក្រោយរូបគេត្រូវបានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ដាក់បម្រាមរយៈពេល ២ឆ្នាំ។ ខ្សែបម្រើក្រុម Monza នៃលីគកំពូល Serie A រូបនេះ ថាខ្លួនបានប៉ះពាល់ទឹកសេរ៉ូក្អករបស់កូនប្រុសគេប៉ុណ្ណោះ។
កីឡាករវ័យ ៣៥ឆ្នាំ ត្រូវបានហាមឃាត់ដោយ FIFA បន្ទាប់ពីបានពិនិត្យរកឃើញថារូបគេបានប្រើប្រាស់ថ្នាំដែលមានឈ្មោះថា Terbutaline ដែលជាថ្នាំប្រើប្រាស់ដើម្បីជំនួយប្រព័ន្ធដកដង្ហើម នៅក្នុងការធ្វើតេស្តលើរូបគេ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Monza ដែលកីឡាកររូបនេះបានលេងឱ្យ។
 
ការធ្វើតេស្តរកឃើញអំពីការប្រើថ្នាំ Terbutaline នេះត្រូវបានរកឃើញតាំងពីពេលដែលកីឡាករវ័យ ៣៥ឆ្នាំ បានប្រកបអាជីពនៅក្នុងក្រុម Sevilla របស់ប្រទេសអេស្ប៉ាញកាលពីខែតុលា ឆ្នាំ ២០២២ មកម្ល៉េះ។
 
«ខ្ញុំមិនដែលបានប្រើប្រាស់ថ្នាំទាំងនេះនោះទេ ខ្ញុំមិនដែលមានចេតនាណាមួយក្នុងការប្រើប្រាសវិធីសាស្ត្រប្រើប្រាស់សារធាតុជំនួយអ្វីឡើយ។ ការរំលោភលើការចោទប្រកាន់នេះកើតចេញពីវត្តមានរបស់ថ្នាំ Terbutaline ដែលមានក្នុងរាងកាយខ្ញុំ ដែលជាលទ្ធផលនៃការទទួលបានដោយអចេតនា ខ្ញុំគ្រាន់តែធ្លាប់បានទទួលទាននូវទឹកសេរ៉ូក្អករបស់កូនតូចរបស់ខ្ញុំដោយកំហុសតែប៉ុណ្ណោះ។»។ កីឡាករ Gomez បាននិយាយបែបនេះនៅលើបណ្តាញសង្គម Instagram របស់គេ។
 
ខ្សែប្រយុទ្ធវ័យ ៣៥ឆ្នាំ បានសង្កត់ធ្ងន់ទៀតថា ការប្រើប្រាស់ទឹកសេរ៉ូក្អកនោះគួរតែមានការណែនាំច្បាស់លាស់ក្នុងការប្រើប្រាស់ ហើយការប្រើប្រាស់ថ្នាំ Terbutaline ត្រូវតែបានអនុញ្ញាតសម្រាប់អត្តពលិកដែលមានជំនាញវិជ្ជាជីវៈ ហើយថាមិននៅក្នុងវិធីណាមួយដែលជួយឱ្យប្រសើរឡើងសម្រាប់ទម្រង់លេងរបស់កីឡាករ។
 
អំឡុងការប្រកួតនៅក្នុងប្រទេសកាតាកីឡាករ Gomez បានបង្ហាញខ្លួនចំនួន ២ប្រកួត ពេលដែលក្រុមអាហ្សង់ទីនបានប្រជែងរហូតក្លាយជាក្រុមជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022៕
 
 

Tag:
 FIFA
  Papu Gomez
© រក្សាសិទ្ធិដោយ thmeythmey.com