កីឡាអន្តរជាតិ
អន្តរជាតិ
Juventus ចរចាជាមួយធនាគារ ខ្ចីលុយ ២០០លានអឺរ៉ូ
24, Oct 2023 , 8:29 pm        
រូបភាព
ក្លិប Juventus បានចាប់ផ្តើមកិច្ចពិភាក្សាជាមួយនឹងធនាគារក្នុងប្រទេសអ៊ីតាលី លើគម្រោងខ្ចីប្រាក់ប្រមាណ ២០០លានអឺរ៉ូ (២១៣លានដុល្លារ) ក្រោយពេលដែលក្រុមប្រឹក្សាភិបាលរបស់ក្លិបបានយល់ព្រមលើកិច្ចព្រមព្រៀងបង្កើនដើមទុកសម្រាប់ក្លិប នាថ្ងៃទី២៣ ខែតុលា។


«ក្រុមហ៊ុនកំពុងតែពិចារណាលើឱកាសដើម្បីចូលរួមបង្កើតក្រុមមួយ សម្រាប់ការទិញភាគហ៊ុនដែលទើបចេញថ្មីរបស់ក្លិប។ សម្រាប់គោលបំណងនេះយើងបានចាប់ផ្តើមទំនាក់ទំនងជាមួយនឹងស្ថាប័នធនាគារដែលឈានមុខគេក្នុងប្រទេសអ៊ីតាលី។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប Juventus។
 
កាលពីដើម្បីខែតុលា ក្លិប Juventus ក៏ធ្លាប់បានអះអាងថាខ្លួន នឹងស្នើសុំម្ចាស់ភាគហ៊ុនសម្រាប់បង្កើនដើមទុនថ្មីបន្ថែម ខណៈដែលខ្លួនបានប្រកាសពីការខាតបង់ប្រាក់ចំណូលប្រចាំឆ្នាំ។ ក្លិបយក្សអ៊ីតាលីមួយនេះ បន្ថែមទៀតថា ក្លិបអាចនឹងបន្តរងបញ្ហាវិបត្តិពន្ធ ព្រមទាំងការខាតបង់ប្រាក់ចំណូល។
 
សម្រាប់គម្រោងការខ្ចីប្រាក់ពីធនាគារ ក្លិបរហស្សនាមសេះបង្កង់បានបន្ថែមទៀតថា ប្រាក់កម្ចីក្នុងការបង្កើនដើមទុន ត្រូវបានរំពឹងថានឹងអនុវត្តក្នុងរយៈពេល ៤ខែ ដំបូងនៅដើមឆ្នាំ ២០២៤។
 
លើសពីនេះក្រុមប្រឹក្សាភិបាលក្លិប នឹងស្នើសុំម្ចាស់ភាគហ៊ុនធំគ្រប់គ្រងដោយក្រុមហ៊ុន Exor ក្នុងការគិតគូការបង់ប្រាក់ដំបូង ៨០លានអឺរ៉ូ (៩០លានដុល្លារ) ដើម្បីគាំទ្រដល់គម្រោងដែលក្លិបកំពុងតែរង់ចាំការអនុវត្តកិច្ចព្រមព្រៀងបង្កើនដើមទុននេះ៕

Tag:
 Juventus
© រក្សាសិទ្ធិដោយ thmeythmey.com