FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA រៀបចំកាលវិភាគប្រកួតថ្មីឱ្យអុីស្រាអែល ទៅខែវិច្ឆិកា
24, Oct 2023 , 9:59 pm        
រូបភាព
ការប្រកួតចំនួន ៤ ដែលមានទាំងក្រុមបុរស និងស្ត្រី របស់ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីស្រាអែល នឹងត្រូវរៀបចំកាលវិភាគការប្រកួតឡើងវិញ ដោយត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកា។ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) នាថ្ងៃទី២៣ ខែតុលា។


ក្រោយមានបញ្ហាសង្គ្រាមរវាងអ៊ីស្រាអែល ទល់នឹងក្រុមសកម្មប្រយុទ្ធហាម៉ាស សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានសម្រេចចិត្តផ្អាកការប្រកួតទាំងអស់ដែលត្រូវធ្វើឡើងនៅក្នុងប្រទេសអ៊ីស្រាអែលនៅក្នុងខែតុលានេះ។
 
បើតាមការអះអាងរបស់ FIFA ការប្រកួតដែលរៀបចំកាលវិភាគថ្មីឡើងវិញសម្រាប់អ៊ីស្រាអែល និងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ នៅក្នុងខែវិច្ឆិកា អំឡុងពេលថ្ងៃ FIFA Days សម្រាប់ការប្រកួតលក្ខណៈអន្តរជាតិ។
  


ការប្រកួតរវាងក្រុមកូសូវូ ទល់នឹងក្រុមអ៊ីស្រាអែល ហើយអ៊ីស្រាអែល ទល់នឹងស្វ៊ីស នៅក្នុងការប្រកួតជម្រុះពានរង្វាន់ Euro 2024 សម្រាប់ជំនួបក្នុងពូល I ក៏នឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃទី១២ ខែវិច្ឆិកា ដល់ថ្ងៃទី១៥។
 
ជំនួបរបស់ក្រុមនារីអ៊ីស្រាអែល ដែលលេងក្រៅទឹកដីទល់នឹងក្រុមនារីកាហ្សាក់ស្ថាន នៃពានរង្វាន់ Women’s Nations League ត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយកាលវិភាគដើមត្រូវលេងនៅថ្ងៃទី២៦ ខែតុលា។
 
យោងតាមសំណើររបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អឺរ៉ុប ​UEFA ស្ថាប័នបាល់ទាត់ពិភពលោក FIFA ក៏បានអនុម័តការលើកលែងមួយទាក់ទងនឹងការដោះលែកកីឡាករជាកាតព្វកិច្ចសម្រាប់ការប្រកួតដែលបានកំណត់ឡើងវិញ។ 
 
បើតាមសេចក្តីថ្លែងការណ៍របស់ FIFA ៖«ការចេញផ្សាយជាកាតព្វកិច្ចនឹងអនុវត្តសម្រាប់អ្នកលេងជាអតិបរមាម្នាក់ក្នុងក្លិបណាមួយដែលមានទំនាក់ទំនងជាមួយសមាគម សមាជិកដែលចូលរួមនៃការប្រកួតដែលបានផ្តល់ឱ្យ។»៕

Tag:
 FIFA
  អុីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com