កីឡាអន្តរជាតិ
អន្តរជាតិ
លោក Pep ថា Haaland អាចរកគ្រាប់បាល់រហូតដល់ចូលនិវត្តន៍
26, Oct 2023 , 5:19 pm        
រូបភាព
លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានអះអាងថាខ្សែប្រយុទ្ធ Erling Haaland នឹងបន្តការស៊ុតបាល់បញ្ចូលទីរហូតដល់រូបគេចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់។ ការលើកឡើងរបស់លោក Pep បន្ទាប់ពីខ្សែប្រយុទ្ធន័រវែសរូបនេះ រកបាន ២គ្រាប់ ក្នុងជ័យជម្នះរបស់ក្រុមមេឃខៀងក្នុងការប្រកួតឈ្នះលើក្រុម Young Boys លទ្ធផល ៣-១ នៃជំនួបពានរង្វាន់ UEFA Champions League វគ្គចែកពូល ពូល G នារាត្រីថ្ងៃទី២៥ ខែតុលា។


ក្រុមការពារជើងឯក បានដាក់សម្ពាធ Young Boys ក្រោយក្រុមភ្ញៀវរកបានគ្រាប់បាល់តាមស្មើ ១-១ មកវិញនៅដើមវគ្គទីពីរក្នុងនាទី៥២ បន្ទាប់ពីកីឡាករខ្សែការពារ Akanji រកបានគ្រាប់បាល់នាំមុខនៅនាទី៤៨។ ខ្សែប្រយុទ្ធ Erling Haaland រកបានគ្រាប់បាល់នាំមុខមកវិញ ដោយការស៊ុតបាល់ពិន័យ ១១ម៉ែត្រ នៅនាទី៦៧ និងការស៊ុតបាល់បន្ថែមគ្រាប់ទី៣ នៅនាទី៨៦។
 
ក្រោយការប្រកួតលោក Guardiola ជាអ្នកចាត់ការក្រុមបានផ្តល់ការកោតសរសើរ និងគោរពដល់កីឡាករដែលរកបានគ្រាប់បាល់ ដោយលោកបាននិយាយថាកីឡាករដែលរកបានគ្រាប់បាល់គ្រប់ការប្រកួតពិតជាសំខាន់ខ្លាំងសម្រាប់ក្រុម។
 
«វាជារឿងសំខាន់បំផុតដែលមានឱកាសនេះ មនុស្សគ្រប់គ្នារំពឹងថារូបគេអាចរកបានគ្រាប់បាល់ ៤គ្រាប់រាល់ការប្រកួត មនុស្សទាំងនោះចង់ឱ្យរូបគេបរាជ័យដោយការលើកឡើងបែបនេះ។ កីឡាកររូបនេះនឹងរកបានគ្រាប់បា់រហូតក្នុងជីវិតរបស់គេ ជាមួយនឹងឱកាស រូបគេគឺជាកីឡាករដ៏អស្ចារ្យបំផុត ហើយពេលខ្លះយើងខកខានឱកាសក្នុងការប៉ះបាល់ ឬក៏រកស្វែករកចន្លោះដែលយើងអាចជាមួយ Kevin de Bruyne ដើម្បីផ្តល់ឱកាសដល់រូបគេក្នុងការស៊ុតគ្រាប់បាល់ក្នុងការប្រកួតទាំងអស់។»។ លោក Pep Guardiola បាននិយាយបែបនេះក្រោយចប់ការប្រកួត។
 
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញក៏បានអះអាងបន្ថែមទៀតថា Haaland នឹងរកគ្រាប់បាល់រហូតដល់ការប្រកួតថ្ងៃចុងក្រោយដែលគេលេងបាល់ទាត់។
ក្រុម Man City នឹងវិលត្រឡប់ទៅកាន់ការប្រកួតក្នុងក្របខណ្ឌ Premier League ដោយជាការប្រកួតដ៏ធំដែលជំនួបទីក្រុងតែមួយ Manchester Derby ដោយពួកគេត្រូវធ្វើដំណើរទៅកាន់ទឹកដីកីឡដ្ឋាន Old Trafford ដើម្បីប្រជែងគ្នាបន្តទៀត៕
 

Tag:
 Pep Guardiola
  Erling Haaland
© រក្សាសិទ្ធិដោយ thmeythmey.com